មនុស្ស​ ១០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​រ​ថភ្លើង​ពីរ​គ្រឿង​បុក​គ្នា​នៅ​អាល្លឺម៉ង់​

សារព័ត៌មាន​ Cambodia News/

អាល្លឺម៉ង់​​ (១០ កុម្ភៈ ២០១៦) ៖ យ៉ាង​ហោច​ណាស់មនុស្ស​ ​១០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រងរបួស នៅក្នុង​ហេតុការណ៍​រថភ្លើង​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​មុន​ម៉ោង​៧​ម៉ោង​ក្នុង​តំបន់ ថ្ងៃទី​០៩​កុម្ភៈ នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប៉ូលិស​។

បច្ចុប្បន្ន អាជ្ញាធរ​អាល្លឺម៉ង់​កំពុងបើក​ការស៊ើបអង្កេត ពី​ហេតុការណ៍​ដែល​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​គ្រឿង​បាន​បើក​បុក​គ្នា​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា កំហុស​បច្ចេកទេស​របស់​អ្នកបើកបរ ត្រូវបាន​គេ​ស្ដីបន្ទោស​ថា ជាដើម​ហេតុ​ធ្វើឲ្យ​រថភ្លើង​មួយ​គ្រឿង​បាន​រអិល​ចូលទៅ​ក្នុង​ផ្លូវ​រថភ្លើង​ មួយ​ផ្សេង​ទៀត​។​យ៉ាងណាមិញ​ព័ត៌មាន​ច្បាស់​ការ នៅ​មិនទាន់​មាន​ការបញ្ជាក់​នោះទេ​៕​ ប្រែសម្រួល​ដោយ​សារព័ត៌មាន​ Cambodia News (ប្រភពពី៖ BBC)

3

Related Articles

Back to top button
Close
Close