​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​៣​ ស្ដី​អំពី​សមភាព​យេនឌ័រ​​​នៅ​កម្ពុជា​

សារព័ត៌មាន​ Cambodia News/

ដោយ​៖ ហេង នាង​/

ភ្នំ​ពេញ (១១ កុម្ភៈ ២០១៦) ៖ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នេះ អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ និង​អង្គការ​ UN Women ​​ប្រចាំ​នៅ​ប្រទេសកម្ពុជា​ បាន​រៀប​ចំ​សន្និសីទ​ថ្នាក់​ជាតិ​​លើក​ទី៣ នៅ​សណ្ឋាគារ​ កាំ​បូឌីយ៉ាណា ស្ដីពីគោល​ដៅ​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​ដំ​ណើរ​ការ​សម្រាប់​ស្ត្រី​ និង​ក្មេង​ស្រី​នៅ​ប្រទេស​កម្ពុជា​ ដែល​មាន​ការ​ចូល​រួម​ពី​តំ​ណាង​ស្ថាប័នរដ្ឋាភិបាល​ អង្គការ​ UN Women អង្គការ​វិទ្យាស្ថានបើកទូលាយ និងបណ្តាញសារព័ត៌មាន​ដែល​មក​ពី​ស្ថាប័ន​ផ្សេងៗ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិស្តី​ពី​ស្ត្រី​​​លើក​ទី៣ ​លោក​ស្រី​ ជឹម​ ណាវី នាយិកាប្រតិបត្តិអង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ធានាឲ្យ​មាន​និរន្តរភាព​នៃ​សមភាពយេនឌ័រនៅ​កម្ពុជា​ ដោយ​ការចូល​​រួមសកម្ម​ភាព​ពី​សំ​ណាក់​ស្ថាប័ន​រដ្ឋា​ភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​គឺ​ជា​ការ​ចាំ​បាច់​យ៉ាង​ខ្លាំ​ក្នុង​ការ​ អភិវឌ្ឍន៍សង្គម​ និង​ចូល​រួម​ក្នុង​ការ​បំ​ពេញ​នូវ​ផ្នែក​ចន្លោះប្រយោង​ក្នុង​ការ​ អនុវត្តន៍សម​ភាព​យេន​ឌ័រនៅ​កម្ពុជា​។

​ជាមួយ​គ្នា​នោះ​លោក​ស្រី​ ជឹម​ ណាវី ​ បាន​អំ​ពាវនាវដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជាឲ្យ​​មាន​ការ​ ប្តេចជ្ញាចិត្ត​ក្នុង​ការ​ធានាឲ្យ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខនៅ​ក្នុង​ការ​ អនុវត្តគោល​ដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព ជា​ពិសេសគឺ​ធា​នាថា រាល់ទិដ្ឋភាពសម​ភាព​យេនឌ័រ​នឹង​ត្រូវ​បាន​បញ្ជ្រាបនៅ​ក្នុង​បរិបទកម្ពុជា​ ដើម្បី​ធ្វើ​ឲ្យ​គោល​ដៅ​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​ និង​គោល​ដៅ​ទី​៥ស្តី​ពី​ការ​សម្រេចឲ្យ​បាន​បាន​សម​ភាព​យេនឌ័រ និង​ការ​ពង្រឹងភាព​អង់អាច​ដល់​ស្ត្រី​ និង​កុមារីគ្រប់​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ថ្លែង​នៅ​ក្នុង​ ពិធីបើកសន្និសីទ​ថ្នាក់​ជាតិស្តី​ពី​ស្ត្រី​​​លើក​ទី៣នេះ លោក​ជំទាវ​​ គឹម ស៊ីផាន់ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សម​ភាព​យេនឌ័រ និង​ការ​អភិវឌ្ឍន៍នៃ​ក្រសួង​កិច្ចការ​នារី​បាន​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​មាន​ការ​ប្តេច​ជ្ញាចិត្តខ្ពស់​ក្នុង​ការ​ជំរុញ​ និង​អនុវត្តគោល​នយោបាយសម​ភាព​យេនឌ័រ និង​បង្កើតភាព​អង់អាច​ដល់​ស្ត្រី​ ដែល​ចាប់​ទុក​ ស្ត្រី​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​។

លោក ​ជំទាវ​​ គឹម ស៊ីផាន់ បាន​បន្ត​ថា ផ្អែក​តាម​របាយការណ៍ស្ត្រី​ពី​ការ​សម្រេចបាន​គោល​ដៅ​ អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាក្នុង​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ សម្រេច​បាន​ចំ​ណុចដៅ​ជា​ច្រើន​តាម​រយៈ​ការប្តេច​ជ្ញាចិត្ត​របស់​រដ្ឋា​ភិបាល ​ និង​កិច្ច​សហការ​ជិត​ស្និទ្ធ​ជា​មួយ​ថៃ​គួអភិវឌ្ឍន៍ ជា​ពិសេស​គោល​ដៅទី៣ លើកកម្ពស់សម​ភាព​យេនឌ័រ និង​ការ​បង្កើន​ភាព​អង់​អាច​ដល់​ស្ត្រី​សម្រេច​បាន​​​លទ្ធ​ផល​គួរ​ឲ្យ​កត់​ សម្គាល់។

គួរបញ្ជាក់ថា សន្និសីទ​ថ្នាក់​ជាតិស្តី​ពី​ស្ត្រី​​​លើក​ទី៣ ​ស្ដីពីគោល​ដៅ​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​ដំ​ណើរ​ការ​សម្រាប់​ស្ត្រី​ និង​កុមារី​នៅ​​កម្ពុជា​ រៀបចំ​ក្នុង​គោល​ចំ​ណង​ផ្តល់​នូវ​ទម្រង់សកម្ម​ភាព​ថ្នាក់​ជាតិ​មួយ​សម្រាប់​ ជំរុញ​ឲ្យ​មាន​សកម្ម​ភាព​យេន​ឌ័រ និង​ការ​ពង្រឹង​ភាព​អង់​អាចដល់​ស្ត្រី​ដល់​ស្ត្រី​គ្រប់​រូប​ និង​កុមារី​គ្រប់​រូប​ឲ្យ​ស្រប​តាម​អាទិភាព​ថ្នាក់​ជាតិ​សំ​ខាន់ៗដូច​ដែល​ មាន​ចែង​ក្នុង​នារី​រតនៈទី​៤ និង​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព សម្រាប់​ការ​អភិវឌ្ឍន៍ជា​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៥ ដល់ឆ្នាំ​២០៣០៕

លោកស្រី ជឹម ណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ មានប្រសាសន៍ សន្និសីទថ្នាក់ជាតិលើកទី៣ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដំណើរការសម្រាប់ស្ត្រី និងកុមារីនៅកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ។
លោកស្រី ជឹម ណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ មានប្រសាសន៍ សន្និសីទថ្នាក់ជាតិលើកទី៣ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដំណើរការសម្រាប់ស្ត្រី និងកុមារីនៅកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

Related Articles

Back to top button
Close
Close