ខ្សែ​ភាព​យន្ដ​របស់​ Angelina ​Jolie ​ធ្វើឲ្យ​ក្រុង​បាត់ដំបង​វិល​ទៅ​រក​សម័យ​អតីត​កាល​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (០៩ កុម្ភៈ ២០១៦) ៖ លោក​ស្រី Angelina Jolie តារាភាព​យន្ដ​ Hollywood អាមេរិក​ កំពុង​ដឹក​នាំ​រឿង​នៅ​​ខេត្ត​បាត់​ដំបង​ ដែល​​ជា​ខ្សែភាពយន្ដ​ឯកសារ​ស្ដីពី​ប្រវត្តិ​សាស្រ្ត​សម័យ​ខ្មែរក្រហម ហើយ​ការ​ដឹកនាំ​រឿង​នេះ​ ត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​ចាត់​ទុក​ការ​ថត​រឿង​នេះ​ថា ពិត​ជា​មាន​សារៈ​ប្រយោជន៍​ដល់​ការ​យល់​ដឹង​បន្ថែម​អមបិ​ជីវិត​រស់​នៅ​ពិត​ ក្នុង​របប​វាលពិឃាត (១៩៧៥-១៩៧៩)។

សម្ដេច ​តេជោ​ ហ៊ុន សែន​ បាន​សរសេរ​​នៅ​លើ​ Page របស់​ខ្លួន​ឲ្យ​ដឹង​ថា ការចូលរួម​ផលិត​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​ប្រវត្តិ​ជីវិត​ក្នុង​ ប្រល័យពូជសាសន៍​របប ប៉ុលពត (១៩៧៥-១៩៧៩) ដែល​កំពុង​រៀបចំ​ដោយ លោកស្រី Angelina Jolie តារាភាពយន្ត Hollywood អាមេរិក គឺ​ពិត​ជាមាន​សារៈប្រយោជន៍​ដល់​ការយល់ដឹង​បន្ថែម​អំពី​ជីវិត​តស៊ូ​រស់នៅ​ពិត ​ក្នុង​របប​វាលពិឃាត។

ដោយសារ​សង្គ្រាម និង​ការកាប់សម្លាប់ ការបង្ខំ​ធ្វើការ​លើស​កម្លាំង ការ​បង្អត់អាហារ​នៅក្រោម​ការដឹកនាំ​របស់ ប៉ុល ពត ទើប​ធ្វើអោយ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់​ត្រូវបាន​ស្លាប់​យ៉ាង​ អាណោចអាធម្ម​ក្នុង​រយៈពេល ៣ ឆ្នាំ ៨ ខែ២០ ថ្ងៃ។ យុវជន​ខ្មែរ​ដែល​កើត​មិនទាន់​មួយចំនួន​គឺ​មិន​ប្រាកដជា​មិន​ជឿថា​ខ្មែរ​យើង​ មាន​របប​បែបនេះ​កើតមាន​នៅលើ​ទឹកដី​កម្ពុជា។ អ្វីដែល​កើតឡើង​នៅពេលនោះ គឺ​យើង​មិនអោយ​កើត​ឡើងជា​បន្តទៀត​នៅលើ​ទឹកដី​កម្ពុជា​ក៏ដូចជា​នៅតាម​បណ្តា​ ប្រទេស​ផ្សេងៗទៀត។

ប្រទេសជាតិ​យើង​នៅពេលនេះ​គឺ​កំពុង​បោះជំហាន​ ឆ្ពោះទៅមុខ​ក្រោម​ម្លប់​ សន្តិភាព និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជាទី​សង្ឃឹម​របស់​កម្ពុជា​ទាំងមូល។ យើង​រួមគ្នា​ថែរក្សា ការពារ​សន្តិភាព ដើម្បី​កម្ពុជា​កាន់តែ​រីកចម្រើន​លូតលាស់​ខ្ពស់ត្រដែត​ទៅមុខ​ជានិច្ច។ សន្តិភាព បានផ្តល់​ឱកាស​ដល់​ប​រទេស​មក​កំសាន្ត មក​ប្រកប​អាជីវកម្ម និង មក​ផលិត​ខ្សែភាពយន្ត​នៅក្នុង​ប្រទេស​យើង​ដូចជា​តារា​ហូលីវូដ​នេះ​ជាដើម៕

រូបភាពពី​ Page សម្ដេច​តេជោ ហ៊ុន សែន ។
រូបភាពពី​ Page សម្ដេច​តេជោ ហ៊ុន សែន ។
រូបភាពពី​ Page សម្ដេច​តេជោ ហ៊ុន សែន ។
រូបភាពពី​ Page សម្ដេច​តេជោ ហ៊ុន សែន ។

34

Related Articles

Back to top button
Close
Close