ក្រសួងម​ហាផ្ទៃ ​បន្ថែម​មន្រ្ដី​នគ​របាល​ធ្វើ​ការ​ត្រួត​ពិនិត្យ​យាន​យន្ដ​​បើក​បរលើស​ល្បឿនកំ​ណត់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៨ កុម្ភៈ ២០១៦) ៖ មន្រ្ដីក្រសួងមហាផ្ទៃបានប្រកាសថា ក្រសួងនឹងបង្កើនបរិមាណ​មន្ត្រីនគរបាលចរាចរណ៍​​លើ​ជំនាញ​វាស់ស្ទង់​​ ល្បឿនយានយន្ត​ដែលបើកបរលើស​ល្បឿនកំណត់ ដើម្បីពង្រឹងការគោរព​ច្បាប់​ចរាចរណ៍ផ្លូវ​គោកថ្មី។

កាលពីចុងសប្ដាហ៍នេះក្រសួងមហាផ្ទៃ បានកោះប្រជុំមន្រ្ដីនគរបាលចរាចរណ៍មកពីគ្រប់ខេត្ត រាជ ធានីទូទាំងប្រទេស  ដើម្បី​មកទទួលជំនាញការប្រើប្រាស់ឧបករណ៍វាស់ស្ទង់ល្បឿន និងវាស់​ជាតិស្រវឹង ក្នុង​កិច្ច​ប្រឹង​ប្រែង​បង្កើន​បរិមាណ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជាតិអាល់កុល និងរថយន្ត​លើ្មសច្បាប់​ឱ្យកាន់តែច្រើនកន្លែងនិងគ្រប់ផ្លូវជាតិសំខាន់ៗ នៅទូទាំងប្រទេស។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់មានប្រសាសន៍​លើកឡើងថា ការ​ពង្រី​ក​កម្លាំង​ត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ទាំងល្បឿន និងជាតិស្រវឹងនេះ ជាមធ្យោ បាយចំពោះមុខ ដើម្បី​ដោះ​ស្រាយ​ចំពោះ​បុគ្គលដែលបើកបរមិនគោរពច្បាប់ ខណៈ​គ្រោះថ្នាក់​ ចរាចរណ៍​ដែល​បាន​កើត​ឡើង​ដោយ​កត្តាការ​បើក​បរ​លើស​ល្បឿន​កំណត់​មានរហូតដល់​ ជាង៤០ភាគរយ និងការបើក បរក្រោមឥទ្ធិពលនៃជាតិស្រវឹងមាន១១ភាគរយ។

ជាមួយគ្នានេះ សម្តេចក្រឡាហោមក៏បានអះអាងថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងនឹងបង្កើនការ​ បំពាក់​ឧបករណ៍​ត្រួត​ពិនិត្យ​ស្វ័យប្រវត្តិ និងកាមេរ៉ាសុវត្ថិភាពទំនើបៗនៅតាមផ្លូវជាតិសំខាន់ៗ​បន្ថែមទៀត​ ដើម្បីត្រួតពិនិត្យ២៤ម៉ោង លើ២៤ម៉ោង ដែលជាការអនុវត្តច្បាប់គ្រប់ជ្រុងជ្រោយ មិនចាំបាច់ប្រើកម្លាំងនគរបាលពួនស្ទាក់ និងឈរវាស់ស្ទង់ល្បឿនទៀតឡើយ៕

Capture

 

Related Articles

Back to top button
Close
Close