សម្តេច ហ៊ុន សែន ណែនាំឲ្យក្រសួងស្ថាប័នទទួលសំណូមពរ និងដោះស្រាយជូនពលរដ្ឋតាមរយៈហ្វេសបុកសម្តេច
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ កុម្ភៈ ២០១៦) ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីណែនាំដល់ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន ទូទាំងរាជធានីខេត្ត អោយបង្កើតក្រុមការងារតាមដាននិងស្រង់ព័ត៌មាន ពាក្យបណ្តឹង និងសំណូមពរប្រជាពលរដ្ឋនៅលើគេហទំព័រ Facebook សម្តេចនាយករដ្ឋមន្ត្រី ហើយត្រូវឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា។
នេះ បើយោងតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយសម្ដេចហ៊ុន សែន កាលពីថ្ងៃទី០៩ កុម្ភៈ ។ សម្ដេចបញ្ជាក់ថា ការយកចិត្តទុកដាក់ និងដំណោះស្រាយឆាប់រហ័សចំពោះ ប្រជាពលរដ្ឋ គឺបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋទូទាំងប្រទេស៕