ក្រសួង​​អប់រំ​​បញ្ជា​ឱ្យ​​សាលា​រដ្ឋ​​រឹតបន្តឹង​​​​បញ្ជី​វត្ដ​​មាន​សិស្ស​​នៅ​​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​​ចិន​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៣ កុម្ភៈ ២០១៦) ៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ទៅ​គ្រប់​គ្រឹះស្ថាន​អប់រំ​ក្រោម​ឱវាទ​របស់​រដ្ឋ​ទាំងអស់​ឱ្យ​ រឹតបន្តឹង ការ​ធ្វើ​បញ្ជី​វត្តមាន​សិស្ស​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ឱកាស​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ក្នុងរយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ​។

វិធានការ​ របស់​ក្រសួង​អប់រំ​នេះ ធ្វើឡើង​ក្នុង គោលដៅ​កុំឱ្យ​សិស្សានុសិស្ស​ឈប់​ច្រើន​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​គុណភាព​លើ​ វិស័យ​អប់រំ​ ​ហើយ​​ដោយសារ​តែ​ពិធីបុណ្យ​នេះ វា​ពុំ​មែន​ជា ប្រពៃណី​ជាតិខ្មែរ ហើយ​ពុំ​មែន​ជា​ថ្ងៃ​ឈប់សម្រាក​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋ​នោះ​ដែរ​។

​ លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពន្យល់ថា ក្នុងករណី​សិស្សានុសិស្ស​ឈប់​ទាំងបី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ចិន វៀតណាម ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ខាង​មុខ នឹង​ធ្វើ​ឱ្យ​សិស្ស​រៀន​អត់​ទាន់ ហើយ​លោកគ្រូ អ្នកគ្រូ​ពុំ​អាច​រម្លឹក​មេរៀន​ឡើងវិញ​បានឡើយ​៕ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​

1

Related Articles

Back to top button
Close
Close