បំផ្ទុះ​​គ្រាប់បែក​​នៅ​ស៊ី​រី​ ស្លាប់មនុស្ស​​ជាង​ ៧០​នាក់

សារព័ត៌មាន​ Cambodia News​/

ស៊ីរី (០១ កុម្ភៈ ២០១៦) ៖ ការ​បំផ្ទុះ​គ្រាប់បែក​ដែល​ត្រូវ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញមុខ​ ទទួលខុសត្រូវ បាន​សម្លាប់​មនុស្ស​ជាង​៧០​នាក់ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រងរបួស​។ នេះ​បើ​តាម​ការចុះផ្សាយ​លើ​គេហទំព័រ Channel News Asia​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣១​មករា នៅ​ជិត​វិហារ​ស៊ី​អ៊ី​ត​មួយ​កន្លែង​ខាងក្រៅ​ក្រុង​ដា​ម៉ា​(Damascus)​ប្រទេស ​ស៊ី​រី​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​ពី​ក្រុម​អ្នកតាមដាន​ស្ថានការណ៍​។​

ការ​បំផ្ទុះ​នេះ​ផង​ដែរ កើតឡើង​ស្របពេល​ដែល​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​បានចាប់ផ្ដើម​ កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ និយាយ​ពី​បញ្ហា​សន្ដិភាព​ក្នុង​ប្រទេស​ស៊ី​រី​។​អ្នក​ស៊ើបអង្កេត​បញ្ហា​ សិទ្ធិមនុស្ស​នៅ​ស៊ី​រី​បានបញ្ជាក់​ថា មនុស្ស​៧១​នាក់​បាន​ស្លាប់ នៅ​ក្នុង​ការ​បំផ្ទុះ​ពីរលើក​។ ការ​បំផ្ទុះ​លើក​ទី​មួយ​គឺ​នៅក្នុង​រថយន្ដ ហើយ​ការ​បំផ្ទុះ​គ្រាប់បែក​លើក​ទី​ពីរ​គឺ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ បាន​ពាក់​ខ្សែរ​ក្រវ៉ាត់​គ្រាប់បែក រួច​ចូលទៅ​បំផ្ទុះ​នៅ​កន្លែង​មាន​មនុស្ស​ប្រមូលផ្ដុំ​៕

2

 

Related Articles

Back to top button
Close
Close