រដ្ឋមន្ត្រីក្រសួង​អប់រំ អំពាវនាវ​ឲ្យ​សិស្ស​មក​សាលារៀន ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​

សារព័ត៌មាន​​ Cambodia News/
ភ្នំ​ពេញ (០១ មករា ២០១៦) ៖ កន្លង​មក​​ថ្មី​នេះ​ ​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​អំពាវនាវ​ទៅ​សិស្សានុសិស្ស​ទាំង​អស់​ត្រូវ​មក​សាលារៀន កុំ​គេចវេះ​ដើរលេង​មិន​ចូល​សាលា ជាពិសេស​ឪពុកម្តាយ ត្រូវ​តាមដាន​និង​ជំរុញ​ឲ្យ​កូន​មក​សាលា​រៀន​ក្នុងឱកាស ​បុណ្យចូលឆ្នាំ​ចិន​នៅ​ថ្ងៃ៨ ខែកុម្ភៈខាងមុខនេះ​ ​។ ​

ការអំពាវនាវ ​ពី​ សំណាក់​លោក​រដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន នឹង​ខិតជិត​ចូល​មកដល់​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​ជាមួយគ្នា​នោះដែរ ឲ្យ​តែ​ដល់​ថ្ងៃ​ចូលឆ្នាំ​ចិន សិស្ស​ភាគច្រើន​មិន​បានមក​រៀន​នោះទេ គឺ​ពួកគេ​បាននាំគ្នា​ដើរលេង ឬ​ទៅតាម​ឪពុកម្តាយ​ចូលរួម​បុណ្យចូលឆ្នាំ​ចិន​ដែរ​៕​
២

Related Articles

Back to top button
Close
Close