តួ​ក​គី​​ចោទ​រុស្ស៊ី​​ថា​បាន​​បញ្ជា​យន្តហោះ​​រំលោភ​​ដែនអាកាស​​របស់ខ្លួន​​ជាថ្មី​

សារព័ត៌មាន​ Cambodia News/

តួ​ក​គី​​ (០១ កុម្ភៈ ២០១៦) ៖ បើទោះបី​ទទួលបាន​ការព្រមាន​ពី​តួ​ក​គី​ក៏ដោយយន្តហោះ​ទម្លាក់គ្រាប់​របស់​ រុស្ស៊ី​ប្រភេទ​Su-34​នៅ​ថ្ងៃ​ទី​២៩​មករា បាន​ហោះ​រំលោភ​ដែនអាកាស​របស់​តួ​ក​គី​ជាថ្មីទៀត។ នេះបើតាមការអះអាងពីតួកគី។

បន្ទាប់ពី ​មាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាមៗ ទីក្រុង​អង់​ហ្គា​រ៉ា​ស់ បាន​កោះហៅ​ឯកអគ្គរាជទូត​របស់​រុស្ស៊ី ដើម្បី​តវ៉ា​ផងដែរ​។ ប៉ុន្តែ​លទ្ធផល​នៃ​ជំនួប​ប្តឹងតវ៉ា​រវាង​ភាគី​ទាំង​ពីរ​យ៉ាង​ណា មិន​ត្រូវ​បាន​រុស្ស៊ី​បង្ហើប​ឲ្យដឹង​នោះទេ​។​

​ អង្គការ​ណា​តូ​វិញ បាន​ចេញមុខ​ការពារ​តួ​ក​គី ដោយ​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ធ្វើ​អ្វី​មាន​ការទទួលខុសត្រូវ​និង​គោរព​ ដែនអាកាស​របស់គេ​ ដោយ​រុស្ស៊ី​ត្រូវ​ធានា​ថា​នឹង​មិន​បង្កើត​ឲ្យមាន​សក​ម្ម​ភាព​បែប​នេះ ជាថ្មី​ម្តងទៀត​ជាដាច់ខាត​។

ជាមួយគ្នា​នោះ​ផងដែរ លោក​ប្រធានាធិបតី​តួ​ក​គី នៅក្នុង​ដំណើរ​វិស្សមកាល​ទៅកាន់​អាមេរិក​ឡាទីន បាន​ឆ្លៀត​ព្រមាន​រុស្ស៊ី​តាមរយៈ​ការផ្តល់​កិច្ចសម្ភាសន៍​ដល់​ អ្នកសារព័ត៌មាន​នៅ​ទីក្រុង​កា​ប៊ុល​ថា រុស្ស៊ី​នឹង​ប្រឈម​មុខ​នូវ​ផលវិបាក ប្រសិនបើ​នៅ​តែ​មិន​បោះបង់​គំនិត​រករឿង​បង្កហេតុ​យ៉ាង​ដូច្នេះ​៕

1

 

Related Articles

Back to top button
Close
Close