សម្ដេច ​ហ៊ុន សែន ​​ជូន​ប្រាក់​៤០​ម៉ឺន​រៀល​ ដល់​អ្នកធាក់ស៊ីក្លូរ​នៅ​​សួនច្បារ​មុខផ្ទះ​

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៩ មករា ២០១៦) ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា នេះ​ សម្ដេច​បាន​ចេញ​ដើរ​មក​សួនច្បារ​ក្រៅ​ផ្ទះ​របស់​ សម្ដេច ដែល​បាន​ជួប​ជាមួយ​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាពិ​សេ​ស​​នោះ​គឺ​សម្ដេច​បាន​ជួប​ ជាមួយ​នឹង​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូរ​នៅ​សួនច្បារ​ក្រៅ​ផ្ទះ​របស់​សម្ដេច​ ផងដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សម្ដេច​បាន​ជូន​ប្រាក់​ដល់​អ្នកធាក់ស៊ីក្លូរ​ក្នុង​ ម្នាក់ៗ​ទទួលបាន​៤០​ម៉ឺន​រៀល​។ នេះ​បើ​តាម​រយៈហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​របស់សម្ដេច​ ​ហ៊ុន សែន។

សារ​ទាំងស្រុង​ក្នុង​ហ្វេ​សប៊ុក​របស់​សម្ដេច​ បាន​បង្ហាញ​ថា «​ថ្ងៃ​នេះ​ពិតជា​សំណាង ខំធ្វើការ​តាំងពី​ព្រឹក​និង​ឆ្លៀត​ចេញទៅ​សួនច្បារ​មុខ​ផ្ទះ​។​ខ្ញុំ​បាន​ជួប ​ទេសចរ​បរទេស ពិសេស​បាន​ជួប​បងៗ​និង​អ្នកធាក់ស៊ីក្លូ​២៤​នាក់ ដែល​ផ្តល់​ឱកាស​ឱយ​ខ្ញុំ​ស្វែង​យល់​លើ​ការរកស៊ី​ការ​គ្រប់គ្រង​និង​ ការអភិរក្ស​ស៊ីក្លូរ​។​សប្បាយ​ដែល​បាន​អង្គុយ​និយាយ​គ្នា​និង​បាន​ឧបត្ថម្ភ​ ក្នុង​ម្នាក់ៗ​៤០​ម៉ឺន​រៀល​៕

1

 

 

Related Articles

Back to top button
Close
Close