រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ចង់​ឲ្យ​អ្នក​បើកបរ​រថ​យន្ត​ថ្នាក់​ដឹក​នាំ​រៀន​ច្បាប់​ចរាចរណ៍​ឡើង​វិញ​

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (២៧ មករា ២០១៦) ៖ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​បាន​មាន​ប្រសាសន៍​ថា​ លោក​ចង់​ឲ្យ​អ្នក​ បើកបររថយន្តថ្នាក់ដឹកនាំទាំងអស់ចាប់ពីថ្នាក់រដ្ឋមន្ត្រីដល់អ្នកតំណាងរាស្រ្តមករៀនពីច្បាប់ ​ចរាចរណ៍ផ្លូវគោកព្រោះអ្នកទាំងនោះ ​មិនទាន់យល់ដឹងពីច្បាប់ចរាចរណ៍នៅឡើយ។

ឯកឧត្តម បន្ត​ថា ​ការ​ដែល​ ចង់​ឲ្យ​អ្នក​ បើកបររថយន្តថ្នាក់ដឹកនាំទាំងអស់ចាប់ពីថ្នាក់រដ្ឋមន្ត្រីដល់អ្នកតំណាងរាស្រ្តមករៀនពី ​ច្បាប់ចរាចរណ៍​ផ្លូវគោកនេះ​ ដោយ​ជារ៉ើយៗគេសង្កេតឃើញមានរថយន្តដែលមានស្លាកលេខ រដ្ឋ រដ្ឋសភា ព្រឹទ្ធសភា នឹង​រាជ​រដ្ឋាភិបាល​រួមទាំងស្លាកលេខ ខម នប​ផង​ដែរ​ដែល​បាន​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​មាន​លក្ខណៈ​ខ្វះ​ សណ្តាប់​ធ្នាប់​បើក​មិន​គោរ​ពច្បាប់ បញ្ច្រាស់ទិស មិនគោរពភ្លើងសញ្ញា ដោយ​អាង​ស្លាក់​រថយន្ត​ផ​ង​។

​បញ្ហា នេះ​បាន​ធ្វើ​ឲ្យ​មហាជ​ន​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ អវិជ្ជមាន​មួយ​ចំនួន​ដែល​បង្ក​ដោយ​អ្នក​បើកបរ​រថយន្ត​ ថ្នាក់ដឹកនាំមួយចំនួនចាប់រដ្ឋលេខាធិការ រដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភាឡើងទៅ ហើយ​ក៏​ជា​គំរូដ៏​អាក្រ​​ក់​មួយ​សំរាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន​ ដែលអ្នកធំមិនគោរពច្បាប់ឲ្យតែអ្នកតូចគោរពច្បាប់៕

Capture

Related Articles

Back to top button
Close
Close