សា​​សា​ ​យល់​ព្រម​​ដក​​ពាក្យ​បណ្តឹង​​ពី​​ លោក​ ​សុខ​ ​ប៊ុន​​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (២៧ មករា ២០១៦) ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦ មករា ២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការជំនុំជម្រះ​លើ​សំណុំ​រឿង​លោក សុខ ប៊ុន ដែល​បាន​ប្រើ​ហិង្សា វាយតប់​លើ​កញ្ញា ឯក សុជាតា ហៅ​សា​សា​ តែ​បើ​តាម​ប្រភ ពព័ត៌មាន​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ពុំ​មាន​វត្តមាន​កញ្ញា សា​សា និង លោក សុខ ប៊ុន នោះទេ គឺមាន​តែវត្តមាន​មេធាវី​តំណាងរបស់​ខ្លួន​តែ​ប៉ុណ្ណោះ​។

ជា​ការកត់សម្គាល់ នៅក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ កញ្ញា សា​សា បាន​យល់ព្រម​ដក​ពាក្យបណ្តឹង​លើ​លោក សុខ ប៊ុន តាំងពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ ២០១៥ បន្ទាប់​ពី​មាន​ការសម្របសម្រួល រវាង​ឪពុក​សា​សា និង​លោក សុខ ប៊ុន​។ ប៉ុន្តែ​សំណង​ដែល​កញ្ញា សា​សា ទទួលបាន​ពី​លោក សុខ ប៊ុន  មិន​ត្រូវ​បាន​បង្ហាញ​ឲ្យដឹង​ឡើយ ។​

សូមបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ លោក សុខ ប៊ុន ដែល​ធ្លាប់​មាន​ងារ​ជា​ឧកញ្ញា​ ​​បាន​​​​មាន​​​​ជម្លោះ​​​​ពាក្យ​​​សំ​​​ដី​​​ជា​​មួយ​​ ​​ក​ញ្ញា​​ ​​សា​​​សា​​ ​​រហូត​​​ឈាន​​​ដល់​​ការ​ប្រើ​​ហិង្សា​វាយ​តប់​​កញ្ញា​ សាសា​​ ​​ឲ្យ​​​រង​រ​បួ​ស​​​ផង​ដែរ​​។​ ​បន្ទាប់​ពី​មាន​ករណី​នេះ​កើតឡើង​លោក សុខ ប៊ុន ក៏​ព្យាយាម​គេចខ្លួន​ប៉ុន្តែ​ត្រូវបាន​សម្ដេច​ ហ៊ុន សែន អំពាវនាវ​ឲ្យចូល​ខ្លួន ទទួលទោស​តាម​ច្បាប់ ទើប​លោក សុខ ប៊ុន មកទ ទួល​ទោស​៕

2

 

Related Articles

Back to top button
Close
Close