បុគ្គលិក អ.ស.ប យ៉ាងតិច ៥១នាក់ស្លាប់ក្នុងឆ្នាំ២០១៥
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មករា ២០១៦) ៖ លោក FARHAN HAQ អ្នកនាំពាក្យរងរបស់អគ្គលេខាធិការ អ.ស.ប ថ្លែងកាលពីថ្ងៃទី២១ មករា ថា សមាជិកបុគ្គលិក អ.ស.ប យ៉ាងតិច៥១នាក់ស្លាប់ក្នុងឆ្នាំ២០១៥ ពេលបំពេញបេសកកម្មពិសេសកងទាហានមួកខៀវ និងបុគ្គលិកស៊ីវិលធ្វើការឱ្យអង្គការនេះ ។
យោងតាមសហជីពបុគ្គលិក អ.ស.ប ថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះ មានទាហានមួកខៀវ២៧នាក់ ក្នុងនោះមាននាយប៉ូលិស២នាក់ និងបុគ្គលិកស៊ីវិល២៤នាក់ ពិសេសបណ្តាសហគ្រិនដែលស្លាប់ដោយសារការវាយប្រហារនានា ។
យោងតាម អ.ស.ប ថា ឆ្នាំ២០១៥ បុគ្គលិក អ.ស.ប ភាគច្រើនស្លាប់នៅប្រទេសម៉ាលី ដែលមានយ៉ាងតិច២៥នាក់ ក្នុងការពួនស្ទាក់វាយប្រហារ ការផ្ទុះគ្រាប់បែកកែច្នៃ ឬរថយន្តពួកគេជិះត្រូវគ្រាប់មីន ។
ស្ថិតិនានាបង្ហាញថា រយៈពេល៤ឆ្នាំចុងក្រោយនេះ សមាជិកបុគ្គលិក អ.ស.ប យ៉ាងតិច២០៧នាក់ស្លាប់ក្នុងការវាយប្រហារនានា ។ បុគ្គលិក អ.ស.ប យ៉ាងតិច៦១នាក់ ស្លាប់ក្នុងឆ្នាំ២០១៤ និងយ៉ាងតិច៥៨នាក់ស្លាប់ក្នុងឆ្នាំ២០១៣ ៕