វាយប្រហារ​ដោយ​គ្រឿងផ្ទុះ និង​បាញ់​រះ​នៅ​ដ្ឋ​ធានី​សូ​ម៉ា​លី​ស្លាប់​២០​នាក់

សារព័ត៌មាន​ Cambodia News/

សូ​ម៉ា​លី (២២ មករា ២០១៦) ៖ ប៉ូលិស​សូ​ម៉ា​លី​គូសបញ្ជាក់ មាន​ការ​ផ្ទុះ​មួយ​បន្ទាប់​មក​មានការ​បាញ់ប្រហារ​យ៉ាង​ខ្លាំង​កើត​មាន​កាលពី​ថ្ងៃ​ទី​២១ មក​រា នៅ​មុខ​ភោជនីយដ្ឋាន​មួយ​ស្ថិត​នៅ​ទល់មុខ​មាត់សមុទ្រ​នៃ​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ រដ្ឋធានី​សូ​ម៉ា​លី ​មក​ដល់​​​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​២០​នាក់ ហើយ​២០​នាក់​ទៀត​រង​របួស ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់​ថា ក្រោយ​ការ​ផ្ទុះ ពួក​ជនប្រដាប់អាវុធ​បាន​លុក​ចូល​ក្នុង​ភោជនីយដ្ឋាន ហើយ​ចាប់​ភ្ញៀវ​ទាំងឡាយ​ជា​ចំណាប់ខ្មាំង ។ កងកម្លាំង​ប៉ូលិស​បាន​ធ្វើការ​វាយលុក​ដើម្បី​កម្ទេច​ពួក​អ្នក​វាយប្រហារ ហើយ​ឡោម​ព័ទ្ធ​ទីនោះ​រហូត​ដល់​ព្រឹក ។

ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ​តាម​វិទ្យុ ដោយ​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម AL CHABAB មាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា ។ ពួក AL CHABAB ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​សូ​ម៉ា​លី គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ​តែង​ធ្វើការ​វាយប្រហារ​ក្នុង​រដ្ឋធានី​សូ​ម៉ា​លី ចេញពី​បណ្តា​ទីតាំង​ពួក​គេ​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងត្បូង​ប្រទេស​ដែល​ពួក​គេ​ត្រួតត្រា​តំបន់​ជនបទ​ដ៏​ធំ​ល្វឹងល្វើយ ៕

1

 

​​

​​

Related Articles

Back to top button
Close
Close