សម្តេច ហ៊ុន សែន នឹងផ្តល់រង្វាន់មេដាយ និងប័ណ្ណសរសើរដល់ អ្នកលេងហ្វេសប៊ុក

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (២២ មករា ២០១៦) ៖ នៅវេលាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបង្កើតកម្មវិធីផ្តល់រង្វាន់ជាមេដាយ និងប័ណ្ណសរសើរ ដល់អ្នកលេងហ្វេសប៊ុកទាំងអស់ ដោយយុវជនទាំងអស់អាចផ្ញើជាអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម ទាក់ទងនឹងប្រធានបទ ដែលមានសារៈសំខាន់ក្នុងការកសាងសង្គមជាតិ។

Captureប្រធានបទ ដែលមានសារៈសំខាន់ក្នុងការកសាងសង្គមជាតិមាន​ដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ល។

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង ដែល សម្តេចតេជោ បានបង្ហោះនៅលើគណនីហ្វេសប៊ុក៖

“ហ្វេសប៊ុគ (Facebook) ខ្ញុំជាជាហ្វេសប៊ុគសន្តិភាព ដែលលើកតម្កើងសិទ្ឋិសេរីភាព និងសកម្មភាពចូលរួមកសាងសង្គមដោយអហឹង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់យុវជន គឺនឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ។

ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទស្នាលជាមួយជនរួមជាតិ និងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស ខ្ញុំនឹងបើកវេទិការឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង Facebook ខ្ញុំផ្ទាល់លើប្រធានបទដែលមានសារៈសំខាន់ក្នុងការកសាងសង្គមជាតិដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុងនិងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ល។ យុវជនអាចផ្ញើជាអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម។

យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជនគឺនឹងទទួលរង្វាន់លើកទឹកចិត្តមានជា មេដាយ និងប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី។ កម្មវិធីនេះនឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខនេះ។ សំរាប់ប្រធានបទជាក់លាក់ និងបែបបទនៃការប្រកួតប្រជែងនឹងជំរាបជូននៅពេលក្រោយ។

សូមយុវជនធ្វើជាគំរូល្អសម្រាប់យុវជនដូចគ្នា ហើយសូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាកុំបីខាន !”៕

Related Articles

Back to top button
Close
Close