នៅ​ឆ្នាំ​២០១៧ ពលរដ្ឋ​ប្រើ​អគ្គិសនី​រដ្ឋ​ត្រឹម​៥០​គីឡូវ៉ាត់ម៉ោង​ចុះ​ក្រោម​ក្នុង​១​ខែ ​បង់ថ្លៃតែ​៦១០​រៀល​

សារព័ត៌មាន​យុវវ័យថ្មី​/

​ភ្នំពេញ (២១ មករា ២០១៦) ៖ កម្ពុជា នឹង​ដាក់ចុះ​នូវ​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​អគ្គិសនី​ជាតិ មិន​លើស​ពី​៥០​គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ ក្នុង​ថ្លៃ​ត្រឹម​៦១០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូវ៉ាត់ម៉ោង ដែល​ផែនការ​នេះ នឹង​គ្រោង​អនុវត្ត​នៅ​ខែមេសា ឆ្នាំ​២០១៧​ខាង​មុខ ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កន្លង​មក ។

នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន​ សែន ​បាន​សរសេរ​​ថា ៖ « ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ឱ្យ​បាន​ជ្រាប​ថា ចាប់ពី​ខែមេសា ឆ្នាំ​២០១៧​ទៅ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញ​អគ្គិសនី​រដ្ឋ​ក្នុង​បរិមាណ​ពី​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ខែ​ចុះ​ក្រោម គឺ​បង់ថ្លៃ​ត្រឹមតែ​៦១០​រៀល​តែ​ប៉ុណ្ណោះ ។

ខ្ញុំ​សង្ឃឹមថា ការ​សម្រេច​បន្ធូរបន្ថយ​តម្លៃប្រើប្រាស់​អគ្គិសនី​ជូន​បងប្អូន​ជនរួមជាតិ គឺ​ពិតជា​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ជនរួមជាតិ​បាន​មួយ​កម្រិត​ធំ​ជា​មិន​ខាន » ៕

3

 

Related Articles

Back to top button
Close
Close