ក្រុមរដ្ឋអ៊ិស្លាមចាប់មនុស្ស ៤០០នាក់ក្នុងខេត្តDEIR EZZORស៊ីរីជាចំណាប់ខ្មាំង
សារព័ត៌មាន Cambodia News/
ស៊ីរី (១៨ មករា ២០១៦) ៖ ទូរទស្សន៍អារ៉ាប់ AL MAYADEEN រាយការណ៍កាលពីថ្ងៃទី១៧ មករា ថា ក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម បានចាប់មនុស្ស៤០០នាក់ធ្វើជាចំណាប់ខ្មាំងក្នុងទីក្រុងមួយនៃខេត្ត DEIR EZZOR ភាគខាងកើតស៊ីរី ។
ជនស៊ីវិលទាំង៤០០នាក់ដែលត្រូវចាប់ពង្រត់ក្នុងនោះមាននារី និងកុមារ ព្រមទាំងបណ្តាសមាជិកគ្រួសារយុទ្ធជនស្និទ្ធរបបស៊ីរី ត្រូវគេនាំទៅកាន់តំបន់នានាស្ថិតក្នុងដៃក្រុមរដ្ឋអ៊ិស្លាមក្នុងខេត្ត DEIR EZZOR សម្បូរដោយប្រេងកាត និងទៅកាន់តំបន់ក្បែរខេត្តរ៉ាកា ។
ការប្រយុទ្ធគ្នាថ្មីៗរវាងក្រុមរដ្ឋអ៊ិស្លាម និងកងទ័ពស៊ីរីផ្ទុះឡើងនាពេលថ្មីៗនេះ នៅតាមផ្នែកជាច្រើននៃខេត្ត DEIR EZZOR ពិសេសនៅក្បែរមូលដ្ឋានអាកាសចរណ៍សំខាន់មួយកន្លែងជិតព្រំដែនអីុរ៉ាក់ ៕