ក្រដាសអនាម័យមួយចំនួនមានផ្ទុកសារធាតុពុល
សារព័ត៌មាន Cambodia News/
សុខភាព (១៨ មករា ២០១៦) ៖ ក្រដាស់អនាម័យដែលយើងប្រើប្រាស់រាល់ថ្ងៃនេះដូចជា ក្រដាស់សម្រាប់ទារក ក្រដាស់ អនាម័យប្រើក្នុងបង្គន់ ក្រដាស់តម្រងកាហ្វេ ក្រដាស់កញ្ចាប់ទឹកដោះគោ និងក្រដាសជូតមាត់ផ្សេងទៀងមានផ្ទុកនូវសារធាតុគីមីប្រមាណជា ១០០ ប្រភេទ ហើយក្នុងចំណោមសារធាតុគីមីជាង ១០០ ប្រភេទនោះមានសារធាតុគីមីមួយដែលមានគ្រោះថ្នាក់បំផុតគឺសារធាតុក្ល័រ។
ក្រដាស់អនាម័យត្រូវបានគេធ្វើឡើងពីឈើ (ដែលវាគួរតែមានពណ៌ត្នោត) ហើយដើម្បីធ្វើឲ្យវាមានពណ៌សនិងទន់ល្អ ឧស្សាហកម្មផលិតក្រដាស់បានប្រើប្រាស់សារធាតុក្ល័រ និងក្ល័រឌីអុកស៊ីត។
សារធាតុទាំងពីនេះមានប្រតិកម្មម៉ុលេគុលនៅក្នុងឈើនិងជាតិសសៃផ្សេងទៀងហើយបង្កើតបានជាជាតិពុលដែលអាចធ្វើឲ្យអ្នក ប្រើប្រាស់វាក្នុងរយៈពេលយូរកើតមានបញ្ហាអតុល្យភាពអ័រម៉ូនក្នុងរាងកាយ ប្រព័ន្ធភាពស៊ាំចុះខ្សោយ កាត់បន្ថយអត្រាមានកូន ឬ ធ្វើឲ្យកូនកើតមកពិការពីកំណើត និង បង្កជាជំងឺមហារីកផងដែរ៕