ពេលណាគួរញាំទឹកក្តៅ ហើយពេលណាគួរញាំទឹកត្រជាក់?

សារព័ត៌មាន​ Cambodia News/

សុខភាព (១៨ មករា ២០១៦) ៖ ការញាំទឹកឲ្យបានគ្រប់គ្រាន់ពិតជាបានផ្តល់អត្ថប្រយោជន៏ច្រើនណាស់សម្រាប់សុខភាព តែទឹករឹតតែផ្តល់អត្ថប្រយោជន៏កាន់តែខ្លាំងមែនទែន បើសិនលោកអ្នកបានដឹងពេលណាគួរញាំទឹកត្រជាក់ ហើយពេលណាគួរញាំទឹកក្តៅ៖

ពេលគួរញាំទឹកត្រជាក់

– ពេលធ្វើលំហាត់ប្រាណ៖ ពេលនេះកំដៅក្នុងរាងកាយកើនឡើង​ ហើយលោកអ្នកបាត់បង់ជាតិទឹកជាច្រើន។ ញាំទឹកត្រជាក់ជួយធ្វើឲ្យរាងកាយត្រជាក់ និងបំពេញជាតិទឹកមកវិញ។

– ពេលដែលក្តៅខ្លួន៖ ក្នុងពេលនេះបើលោកអ្នកញាំទឹកត្រជាក់វានឹងជួយធ្វើឲ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងបាត់តេរីនិងមេរោគផ្សេងៗ ។

– ពេលចង់សម្រកទម្ងន់៖ ទឹកត្រជាក់ជួយបង្កើនល្បឿនការដុតបំលែងចំណីរអាហារនៅក្នុងរាងកាយ ដែលជាហេតុធ្វើបាតបង់ការឡូរីជាច្រើនក្នុងរាយកាយ។

ពេលគួរញាំទឹកក្តៅ

– ពេលមាន​បញ្ហាប្រព័ន្ធរំលាយអាហារ៖ ​ញាំទឹកក្តៅមួយពែងពេលព្រឹកអាចជួយដោះស្រាយបញ្ហាប្រព័ន្ធរំលាយះអាហារ ហើយញាំទឹកក្តៅមួយពែងក្រោយពេលបាយវានឹងជួយកិនរំលាយអាហារដែលយើងញាំនោះបានយ៉ាងល្អ។

– ពេលមានការឈឺចាប់៖ ទឹកក្តៅជួយរំញោចចរន្តឈាមក្នុងរាងកាយហើយវាជួយដោះស្រាយបញ្ហាឈឺក្បាល ការរលាកកម្រិតស្រាល ហើយវាល្អបំផុតសម្រាប់ស្ត្រីមានរដូវ។

– ពេលបន្សាបជាតិពុល៖ ញាំទឹក្តៅមួយពែងដាក់ក្រូចឆ្មារបន្តិចនៅពេលព្រឹក អាចជួលលាងសម្អាតជាតិពុកចេញពីរាងកាយបាន៕

Capture

 

Related Articles

Back to top button
Close
Close