អូស្ត្រាលីប្រកាសបង្កើនទ័ពខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ថែមទៀត
សារព័ត៌មាន Cambodia News/
អូស្ត្រាលី (១៨ មករា ២០១៦) ៖ ការប្រកាសបង្កើនកងទ័ពបន្ថែមធ្វើឡើង នៅក្នុងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកMalcolm Turnbullនៅទីក្រុងកាប៊ុលនៅថ្ងៃចន្ទទី១៨មករា។ កងទ័ពចំនួន២០នាក់បន្ថែមពីលើទ័ពដែលមានស្រាប់សរុបចំនួន២៧០នាក់ ដើម្បីចូលរួមចំណែកជាមួយសម្ព័ន្ធមិត្តណាតូ ដើម្បីជួយរក្សាសន្តិសុខក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ថ្លែងនៅស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងកាប៊ុលលោក Malcolm Turnbull បានថ្លែងថា ការសម្រេចចិត្តបន្ថែមចំនួនទ័ពក្នុងទំហំតូចនេះ បានធ្វើឡើងមួយសប្តាហ៍ ក្រោយលោកបដិសេធសំណើររបស់អាមេរិក ដែលសុំឲ្យអូស្ត្រាលីបញ្ជូនទ័ពបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់៕