សម្ដេច​ ហ៊ុន សែន ​បង្ហា​ញ​​ជំនឿ​​លើ​គ្រូទាយ​​ថៃ​ដែល​​បាន​ទាយ​​ពី​នយោបាយ​ខ្មែរ​​

សារព័ត៌មាន Cambodia News/​

ភ្នំ​ពេញ (១៨ មករា ២០១៦) ៖ សារ​បង្ហោះ​លើ​ទំព័រ​ហ្វ៊េ​សប៊ុក​របស់​សម្ដេច ​នា​ព្រឹក​ថ្ងៃ​ចន្ទ នេះ បង្ហាញថា សម្ដេច​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បង្ហាញ​នូវ​ជំនឿ​លើ​គ្រូទាយ​ជនជាតិ​ថៃ ដែល​បាន​ទស្សន៍ទាយ​ពី​ស្ថានភាព​នយោបាយ​ស្រុក​ខ្មែរ​។ ​

សារ​បង្ហោះ​លើ​ទំព័រ​ហ្វ៊េ​សប៊ុក​របស់​សម្ដេច បង្ហាញថា​ “​ខ្ញុំ​មិនដែល​បាន​អាន​នូវ​អត្ថបទ​កាសែត​ថៃ ដែល​ចុះផ្សាយ​ពី​គ្រូទាយ​ថៃ​ដែល​បាន​ទាយ​ពី​នយោបាយ​ខ្មែរ​នោះ​ទេ​។

ចៃដន្យ ខ្ញុំ​ឃើញ​អត្ថបទ​នេះ​មុននេះ​៤​ថ្ងៃ ខ្ញុំ​ឆ្លៀត​អាន​ក៏​ប្រទះ​ឃើញ​លើ​ចំណុច​អ្នកនយោបាយ​ខ្លះ​ចង់​បោក​ខ្ញុំ តែ​ត្រូវ​ខ្ញុំ​ដឹង​ក៏​វាយ​បំផ្លាញ​ចោល​វិញ​នូវ​ល្បិច​ដ៏​អាក្រក់​នោះ​។ ត្រូវ​មហា​សែន​ត្រូវ​លើ​ចំណុច​នេះ​។​”

សាររបស់​សម្ដេច​បាន​ឲ្យ​ដឹង​ទៀតថា “​សូម​ផ្តាំផ្ញើ​ទៅ​ផង​ថា អ្នក​បោកប្រាស់ ហ៊ុន សែន បាន​មិន​ទាន់​កើត​ពី​ផ្ទៃ​ម្តាយ​នៅឡើយ​ទេ ហើយ​សូម​កុំ​ប្រាថ្នា​បោកប្រាស់​តទៅទៀត​។ បើ​ចង់​លេង​ជាមួយ ហ៊ុន សែន គឺ​សុំ​តែ​ការស្មោះត្រង់​ប៉ុណ្ណោះ​។ ខ្ញុំ​ជូន​ភ្ជាប់​នូវ​អត្ថបទ​ជា​ភាសារ​ថៃ និង​ភាសា​ខ្មែរ ដើម្បី​អាន​ទាំងអស់គ្នា រួច​ហើយ​ប្រៀបធៀប​ជាមួយ​សភាពការណ៍ ដែល​បាន​នឹង​កំពុង​កើតឡើង​នៅ​កម្ពុជា​”៕

5

 

Related Articles

Back to top button
Close
Close