អ្នក​ស្លាប់​​ក្នុង​ហេតុការណ៍​​វាយប្រហារ​​នៅ​ឥណ្ឌូនេស៊ី​​កើន​ដល់​ ៨​នាក់​

សារព័ត៌មាន​ Cambodia News/​​

ឥណ្ឌូនេស៊ី​​ (១៨ មករា ២០១៦) ៖​ មនុស្ស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​រងរបួស​ធ្ងន់ធ្ង​រ​ក្នុង​ហេតុការណ៍​វាយប្រហារ​ក្នុង​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ទី​១៤​មករា​ ហូតមកដល់​ពេលនេះ មាន​មនុស្ស​៨​នាក់​ហើយ​បាន​ស្លាប់​។ នេះតាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ ទី១៧ មករា។

ក្រៅពី​អ្នកស្លាប់ ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​និង​បាញ់ប្រហារ ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញមុខ​ទទួលខុសត្រូវ​នេះ ក៏​បណ្ដាលឲ្យ​មនុស្ស​ប្រមាណ​ជាង​៣០​នាក់​រងរបួស​។

សូមបញ្ជាក់​ថា ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​១២​នាក់​ហើយ​ក្នុង​ប្រតិ​ប​ត្ដិ​ការឆែកឆេរ​ទូទាំ​ង​ប្រទេស​កាលពី​ចុង​សប្ដាហ៍ ហើយ​បាន​រកឃើញ​ភស្ដុតាង​មួយចំនួន ដែល​ក្រុម​សកម្មប្រយុទ្ធ​បានរៀបចំ​ផែនការ​វាយប្រហារ​នៅ​តាម​គោលដៅ​ផ្សេងទៀត ដូចជា​នៅ​ការិយាល័យ​សន្ដិសុខ និង​នៅតាម​ទីក្រុង​ជា​កន្លែង​កំសាន្ដ​សម្រាប់​ភ្ញៀវ​បរទេស​ជាដើម ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​៕​​

1

 

Related Articles

Back to top button
Close
Close