ជនជាតិស្វ៊ីសលុតជង្គង់សុំទោសពលរដ្ឋខ្មែរ បន្ទាប់ពីយកលុយក្រដាស១០០រៀលរុំធ្វើបារីជក់
សារព័ត៌មាន Cambodia News/
ព្រះសីហនុ (១៤ មករា ២០១៦) ៖ កាលពីថ្មីៗនេះ មានបុរសជនជាតិស្វ៊ីសដែលទំនងជាអ្នកទេសចរបានធ្វើការសុំទោសប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅទីក្រុងព្រះសីហនុ បន្ទាប់ពីរូបគេបានយកក្រដាស១០០រៀលយកទៅរុំធ្វើបារីជក់។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Sambath Meas បង្ហោះចែកចាយកាលពីព្រឹកថ្ងៃពុធ ទី ១៣ មករា។
ទង្វើនេះត្រូវបានពលរដ្ឋចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ ចំពោះរូបិយវត្ថុកម្ពុជា និងជាការប្រមាថផងដែរដល់ម្ចាស់ទឹកដី តែទោះយ៉ាងណា ពលរដ្ឋបានទទួលយកការសុំទោសពីជនជាតិស្វ៊ីសម្នាក់នោះ ក្រោយពីរូបគេដឹងកំហុស និងលុតជង្គង់សំពះសុំទោសដល់ពលរដ្ឋខ្មែរនៅទីនោះ។
មានអ្នកបញ្ចេញមតិខ្លះនៅក្នុង Post របស់បងប្រុសខាងលើបានលើកឡើងថា វាជាការល្អហើយដែលបងប្អូនជនបរទេសចេះទទួលស្គាល់កំហុស៕