សាលាក្រុងនឹងបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៦០០បន្ថែមនៅក្នុងទីក្រុងភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មករា ២០១៦) ៖ សាលារាជធានីភ្នំពេញ នឹងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុប ទីសាធារណៈ និងទីប្រជុំជននានាចំនួន ៦០០ កាមេរ៉ាបន្ថែមទៀត ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
យោងតាមការឲ្យដឹងនៅលើគេហទំព័រហ្វេកប៊ុក អភិបាលក្រុងភ្នំពេញ លោកប៉ា សុជាតិវង្សបានបញ្ជាក់ដែរថា បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានកាមេរ៉ាសុវត្ថិភាពចំនួន ២០០ កាមេរ៉ារួចហើយ ចំណែក ៦០០ (CPPTV) កាមេរ៉ា បន្ថែមនេះ នឹងខិតខំសម្រេចឲ្យបាននៅឆមាសទី១ ឆ្នាំនេះ។
សាលារាជធានីនឹងខិតខំ ដើម្បីកែប្រែការគ្រប់គ្រងប្រព័ន្ធចរាចរណ៍ និងភ្លើងបំភ្លឺក្នុងរាជធានី ទៅជាការគ្រប់គ្រងដោយប្រព័ន្ធ IT៕