ម៉ាឡេស៊ី​​កំពុង​បារម្ភ​​ដោយមាន​​ប្រជាជន​​ខ្លួន​​​ក្មេងៗ​​កំពុង​ហ្វឹកហាត់​​ក្នុង​ជំរំ​​ក្រុម​IS

សារព័ត៌មាន​ Cambodia News/

ម៉ាឡេស៊ី​ (១៣ មករា ២០១៦) ៖ ​មន្ដ្រី​អាជ្ញាធរ​ដែល​ជា​ក្រុម​ស៊ើបអង្កេត​បាន​និយាយថា មាន​ក្មេងៗ​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​៨​នាក់​ត្រូវ​បាន​បង្ហាត់បង្រៀន​ឲ្យក្លាយ​ជា​អ្នក​ប្រយុទ្ធ​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១២​មករា​។

ការស៊ើបអង្កេត​កំពុងតែ​បន្ដ​ធ្វើ​ទៀត ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ជំរំ​ហ្វឹកហាត់ ដែល​គេ​ជឿជាក់​ថា​ស្ថិត​នៅក្នុង​ប្រទេស​ស៊ី​រី​និង​ប្រទេស​អ៊ីរ៉ាក់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធាន​បណ្ដាញ​ពិសេស​ធ្វើការ​លើ​បញ្ហា​នេះ ប្រាប់​ដល់​អ្នកកាសែត​ក្នុង​ពេល​ធ្វើ​សន្និសីទ​ក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ​។​

សូមបញ្ជាក់​ថា កាលពី​ខែ​មុន​ប៉ូលិស​ម៉ាឡេស៊ី​បាន​ព្រមាន​ថា មាន​ក្មេងៗ​អាយុ​ប្រមាណ​ជា​២​ឆ្នាំ​ប៉ុណ្ណោះ ត្រូវ​គេ​បង្វឹក​នៅ​ក្រៅ​ប្រទេស​ឲ្យក្លាយ​ក្រុម​ភេរ​វករ​ជំនាន់​ក្រោយ​។ វីដេអូ​បានបង្ហាញ​ពី​រូបភាព​ក្រុម​ក្មេងៗ​ទទួល​សម្ភារៈ​យោធា និង​ការ​បង្វឹក​ផ្នែក​យោធា ព្រមទាំង​បាន​ស្បថ​បង្ហាញ​ភក្ដីភាព​ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​មេដឹកនាំ​របស់​ពួកគេ​ផង​។ ខណៈ​ពេល​នេះ មន្ដ្រី​ប្រឆាំង​អំពើ​ភេរវកម្ម​បានបង្ហាញ​ក្ដីបារម្ភ​ថា ជំរំ​ហ្វឹកហាត់​ក្មេងៗ​នេះ​អាច​នឹង​ត្រូវ​បង្កើតឡើង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​៕

2

 

Related Articles

Back to top button
Close
Close