អ្នក​មិន​ចោល​សំរាម​​ក្នុង​ធុងសំរាម​​នឹង​ទទួល​​ការ​ផាកពិន័យ​

សារព័ត៌មាន​​ Cambodia News/​

ភ្នំ​ពេញ (១៣ មករា ២០១៦) ៖ ក្នុង​រយៈពេល​ដ៏​ខ្លី ខាងមុខនេះ រាល់​អ្នក​ដែល​ចោល​សំរាម​ផ្តេសផ្តាស នៅតាម​ទីសាធារណៈ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី​២០០​រៀល ដល់​១០,០០០​រៀល​។

លោក​ប៉ា សុជាតិ​វង្ស​អភិបាលក្រុ​ងភ្នំពេញ​បានឲ្យ​ដឹង​នៅ​លើ​គេហទំព័រ​ហ្វេ​ក​ប៊ុក នៅ​ថ្ងៃ​ទី​១២​មករា​នេះ​ថា ភ្នាក់ងារ​សាលា​រាជធានី​ភ្នំពេញ​ដែល​អនុវត្ត​ការប្រមូល​សំរាម ពួកគាត់​ក៏​មាន​វិក័យប័ត្រ​ជាប់​នឹង​ខ្លួន​ផងដែរ ដើម្បី​ផាកពិន័យ​ដល់​អ្នក​ចោល​សំរាម​ពាសវាល​ពាសកាល ក្រៅ​ធុងសំរាម​។

សាលា​រាជធានី​នឹង​អនុវត្ត​សាកល្បង​មុនគេ នៅតាម​សួនច្បារ​វិមានឯករាជ្យ សួន​មុខ​វាំង មាត់ទន្លេ និង​វត្តភ្នំ​។ ភ្នាក់ងារ​ដែល​នឹង​ធ្វើ​កិច្ចការ​នេះ នឹង​ជ្រើសរើស​ពី​បុគ្គលិក​អង្គភាព​សួនច្បារ ហើយ​ក៏​នឹង​ផ្តល់​ឱកាស​ដល់​ប្រជា​ពលរដ្ឋ​ដែល​ឥត​ទីពឹង ​ពី​មជ្ឍមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ផងដែរ​៕

7

 

Related Articles

Back to top button
Close
Close