ទីគណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃសុក្រ ទី១៥ ខែមករា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មករា ២០១៦) ៖ ទីគណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៨៖៣០នាទី ក្រោមអធិបតីភាព របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២គឺ៖ ១-សេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើការវាស់វែង និងការផលិតផែនទី និងលើអាជីវកម្មវាស់វែង និងការផលិតផែនទី។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិច និងក្រៅពីនេះនឹងលើកយកបញ្ញាផ្សេងៗមកពិភាក្សាផងដែរ។នេះបើតាមហ្វេស ប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី៕