អ្នកដែលបានធ្វើប័ណ្ណបើកបរម៉ូតូប្រភេទក១ អាចមកយកប្រាក់វិញចាប់ពីថ្ងៃ១១មករាដល់១១មេសា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ មករា ២០១៦) ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យយកប័ណ្ណបើកបរប្រភេទ ក១ មកប្តូរយកថវិកាវិញ ចាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីខេត្តរៀងរាល់ថ្ងៃ និងម៉ោងធ្វើការ។ ចំពោះការបង្វិលសងថ្លៃប័ណ្ណបើកបរទោចក្រយានយន្តប្រភេទ ក១ នេះ ម្ចាស់ប័ណ្ណត្រូវយកប័ណ្ណច្បាប់ដើមដែលមានសុពលភាពមកប្រគល់ជូនមន្ទីរសាធារណៈការ និងដឹកជញ្ជូន។
ដោយឡែកចំពោះអ្នកបានកក់ប្រាក់ធ្វើប័ណ្ណបើកបរ ក៍ត្រូវយកបង្កាន់ដៃទទួលប្រាក់កក់(ច្បាប់ដើម) មកប្រគល់ជូនមន្ទីរសាធារណៈការ និងដឹកជញ្ជូន ដើម្បីទទួលបានថវិកាបង្វិលសងវិញ៕