សម្តេចហ៊ុន សែន៖ បើគ្នាន៧មករា ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ មករា ២០១៦) ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងែទី០៦ ខែមករានេះ ថា គ្មាន ៧មករា គ្មានជីវិត គ្មានវេទិការចរចាស្វែងរកសន្តិភាព សីហនុ-ហ៊ុន សែន ហើយលើសពីនេះក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានចោទជាសំណួរថា ប្រសិនបើ ហ៊ុន សែន ស្លាប់បាត់ទៅហើយ តើបានអ្នកណាទៅចរចានិងចុះហត្ថលេខា?
ប្រមុខរដ្ឋាភិបាលបានបន្តថា កាលពីឆ្នាំ១៩៧៩ ចំនួនប្រជាជន មានប្រមាណ៥លាននាក់ ប៉ុន្តែពេលនេះមានប្រមាណ១៥ លាននាក់។ សម្តេចហ៊ុន សែនថា ការកើនឡើងនេះក៏មានមូលដ្ឋានពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ដែរ៕