ចាប់ពីថ្ងៃទី៧មករាតទៅ ពលរដ្ឋនៅសងខាងផ្លូវជាតិលេខ៤ មិនតម្រូវឲ្យបង់លុយទៀតទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មករា ២០១៦) ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាដដែល បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមសងខាងផ្លូវជាតិផ្លូវជាតិលេខ៤ មានជាង ៣ម៉ឺននាក់ ហើយ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ តទៅ រាល់ប្រជាពលរដ្ឋនៅសងខាងផ្លូវជាតិលេខ៤ មិនតម្រូវឲ្យបង់ សេវាសម្រាប់ការធ្វើដំណើរឆ្លងកាត់កាត់ផ្លូវនេះ ។
ដោយចាប់ផ្តើមអនុវត្តពីម៉ោង ០០៖០១នាទី ចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦»។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅពេលដែលសម្តេចអញ្ជើញជាអធិបតី សម្ពោធស្ពាន អាកាស និងផ្លូវក្រោមដី តិចណូ នាព្រឹកនេះ ដោយប្រើឈ្មោះជាផ្លូវការ “ស្ពានអាកាស៥មករា”៕