សម្តេចហ៊ុន សែន អនុគ្រោះដល់រថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មករា ២០១៥) ៖ ថ្លែងក្នុងពិធីសម្ពោធស្ពានអាកាស ៥មករា នាព្រឹកនេះ សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសបញ្ឈប់ការនាំចូលរថយន្ត ដែលមានចង្កូតស្តាំ មកក្នុងប្រទេសកម្ពុជា។
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា បញ្ឈប់ការនាំចូល ប៉ុន្តែសម្រាប់រថយន្តចង្កូតស្តាំដែលមានស្រាប់នៅប្រទេសកម្ពុជាប្រមាណជាង៤០០គ្រឿង ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ និងផ្តល់ភាពស្របច្បាប់ ដោយអនុញ្ញាតឱ្យ មានការបង់ពន្ធដូចរថយន្តចង្កូតឆ្វេងដែរ។
ក្រៅពីនេះ រថយន្តចង្កូតស្តាំដែលមាននៅក្នុងប្រទេសកម្ពុជា នឹងត្រូវផ្តល់ការអនុគ្រោះ មិនចាំបាច់ប្តូរចង្កូតរថយន្ត ពីស្តាំទៅឆ្វេង ចំពោះរថយន្តដែលមានស្រាប់៕