កងទ័ពហ្វីលីពីន ប៉ះទង្គិចជាមួយក្រុមខ្មាន់កាំភ្លើង បណ្តាលឲ្យស្លាប់ ៩នាក់
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (៣១ ធ្នូ ២០១៥) ៖ កងកម្លាំងហ្វីលីពីនកាលពីថ្ងៃទី៣០ធ្នូ បានប៉ះទង្គិចជាមួយកងកម្លាំងក្រុមសកម្មប្រយុទ្ធជាបណ្ដាញក្រុមអាល់កៃដា បណ្ដាលឲ្យទាហានហ្វីលីពីនម្នាក់បានស្លាប់ និងក្រុមខ្មាន់កាំភ្លើងស្លាប់៨នាក់ផងដែរ។នេះបើតាមការបញ្ជាក់ពីកងទ័ព។
ការប៉ះទង្គិចបានកើតឡើងនៅជិតទីក្រុងPatikul នៅតំបន់ជនបទនៃកោះJolo ជាកន្លែងដែលក្រុមខ្មាន់កាំភ្លើងត្រូវគេជឿជាក់ថាបានចាប់ចំណាប់ខ្មាំងជនជាតិកាណាដាពីរនាក់ ណ័រវេសម្នាក់ និងហ្វីលីពីនម្នាក់។
អ្នកនាំពាក្យកងទ័ពប្រចាំតំបន់កើតហេតុបាននិយាយថា មានទាហានម្នាក់ស្លាប់និង៤នាក់រងរបួស និងមនុស្ស៨នាក់ក្នុងចំណោមប្រមាណ១០០នាក់ ជាសមាជិកក្រុមខ្មាន់កាំភ្លើង ក៏ត្រូវបានសម្លាប់ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យកងទ័ព ៕