ជំនួយការជាន់ខ្ពស់លោកគីម ជុងអ៊ុនស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ ធ្នូ ២០១៥) ៖ លោកKim Yang-gon ជាមន្ដ្រីជាន់ខ្ពស់គណបក្សកាន់អំណាចកូរ៉េខាងជើង បានស្លាប់ហើយនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ដ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៃទីក្រុងព្យុងយ៉ាងចេញផ្សាយនៅថ្ងៃពុធនេះ។
លោកបានស្លាប់កាលពីថ្ងៃទី២៩ធ្នូ ក្នុងវ័យ៧៣ឆ្នាំ។ កូរ៉េខាងជើងនឹងប្រារព្ធពិធីបុណ្យសពរបស់លោកនៅថ្ងៃទី៣១ធ្នូ ដឹកនាំដោយផ្ទាល់ពីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។
សូមបញ្ជាក់ថា លោក Kim Yang-gonគឺជាអគ្គលេខាធិការបក្សពលករកូរ៉េខាងជើង និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សផងដែរ។ លោកក៏ជាមន្ដ្រីជាន់ខ្ពស់តំណាងឲ្យកូរ៉េខាងជើងដឹកនាំការចរចាអន្ដរកូរ៉េ មិនត្រឹមប៉ុណ្ណោះលោកជាជំនួយការជាន់ខ្ពស់របស់លោកគីម ជុងអ៊ុនថែមទៀត៕