សម្តេច ​ហ៊ុន សែន ​សំណូមពរ​អ្នក​Comment​លើ​ទំព័រ Facebook​របស់​សម្តេច​សូម​កុំ​ជេរប្រមាថ

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (២៩ ធ្នូ ២០១៥) ៖ សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សំណូមពរ​អ្នក Comment លើ​ទំព័រ Facebook របស់​សម្តេច គឺ​សូម​កុំ​ជេរប្រមាថ ហើយ​សូម​ប្រើ​ពាក្យ​មាន​សីលធម៌​ថ្លៃថ្នូរ និង​សូម​ចូលរួម​រិះគន់​ដើម្បី​ស្ថាបនា​អោយចំ​ទៅតាម​ប្រធានបទ​។

សម្តេច​បាន​ថ្លែង​បែបនេះ​នៅ​ពេល​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ចំនួន​៣,៧៦៩​នាក់ នៅ​សាល​ពិ​ពណ៌​កោះ​ពេជ្រ រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥

​សម្តេច​បាន​បន្តថា មិន​ហាមឃាត់​ក្នុង​ការចូលរួម​បញ្ចេញ​យោបល់​នោះទេតែ​សូម​រក្សា​តម្លៃ​សីលធម៌​ហើយ​ប្រសិនបើ​ត្រូវការ​រក​មុខ​អ្នក​ខិលខូច​ដែល​នៅ​ទី​ងងឹត​ទាំងនោះគឺ​ចំណាយពេល​មិនអោយ​លើស​ពី ៧​ម៉ោង​ទេ​៕

Capture

 

Related Articles

Back to top button
Close
Close