ច្បាប់ចរាចរផ្លូវគោកថ្មីមានប្រិសទ្ធភាពបាន អាស្រ័យលើការផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋ
សារព័ត៌មាន Cambodia News/
អត្ថបទ និងរូបភាព ហេង នាង/
ភ្នំពេញ៖ ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីឲ្យបានម៉ឺងម៉ាត់ចាប់ពី ឆ្នាំ ២០១៦ ទៅ អាចដំណើរការ ទៅប្រកប ដោយប្រសិទ្ធភាពនោះ គឺអាស្រ័យទៅលើកត្តា ប្រជាពលរដ្ឋចេះផ្លាស់ប្តូរ ឥរិយាបទរបស់ខ្លួន ។
ការផ្លាស់ប្តូរ ឥរិយាបទនោះគឺត្រូវពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរ តាមទោចក្រយានយន្ត គិតទាំងកុមារចាប់ពីអាយុ៣ឆ្នាំឡើងទៅ រួមទាំងអ្នកធ្វើដំណើរ តាមយានយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ការបើកបរមានអធ្យាស្រ័យ បើកបរតាមល្បើនកំណត់ និងមិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។
ការអនុវត្តច្បាប់ចរាចរផ្លូវគោកដោយភាពជោគជ័យទៅបាន គឺវាអាស្រ័យលើអ្នកអនុវត្តច្បាប់ និង អ្នកប្រតិបត្តិមានឆន្ទៈក្នុងការធ្វើឬក៏ធ្វើតាមការបញ្ជា ដូច្នេះការបម្រែបម្រួលនៃទម្លាប់ចាស់ និងចូលរួមអនុវត្តច្បាប់ពី សាធារណជន គឺនាំឲ្យគ្រួសារមានសុវត្ថិភាព សហគមន៍មានសុវត្ថិភាពនិង សង្គមមានការរីកចម្រើន៕
