ជប៉ុននិងកូរ៉េខាងត្បូងជួបគ្នាមុនកិច្ចប្រជុំស្ដីពីបញ្ហាទាសករផ្លូវភេទ
សារព័ត៌មាន Cambodia News/
ជប៉ុន (២៨ ធ្នូ ២០១៥) ៖ កាលពីថ្ងៃទី២៧ ធ្នូ មន្ដ្រីជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូងនិងមន្ដ្រីជាន់ខ្ពស់ជប៉ុន បានជួបគ្នា នៅមុនពេលកិច្ចពិភាក្សារវាងរដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ។ កិច្ចជំនួប គឺដើម្បីជាការរៀបចំសម្រាប់កិច្ចប្រជុំរវាងរដ្ឋមន្ដ្រីការបរទេសជប៉ុននិងកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងនិងជប៉ុនកម្រនឹងជួបពិភាក្សាគ្នាណាស់ ប៉ុន្ដែអ្វីជាដើមចមធ្វើឲ្យប្រទេសទាំងពីរជួបគ្នាជាញឹកញាប់ ដោយសារតែបញ្ហាទាសករផ្លូវភេទក្នុងសម័យសង្គ្រាម នៅពេលជប៉ុនដាក់អាណានិគមលើកូរ៉េខាងត្បូង ហើយបានចាប់ស្ដ្រីជនជាតិកូរ៉េខាងត្បូងឲ្យទៅបម្រើកងទ័ពពួកគេ៕