សម្តេច ហ៊ុន សែន ប្រកាសកាត់ដៃចោល បើចុះហត្ថលេខាលើកលែងទោសដល់អ្នកណាម្នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ ធ្នូ ២០១៥) ៖ ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៨ ធ្នូនេះ សម្តេចហ៊ុន សែន បានថ្លែងថា ប្រសិនបើសម្តេចចុះហត្ថលេខាលើលិខិតលើកលែងឲ្យអ្នកណា នោះសម្តេចនឹងកាត់ដៃស្តាំរបស់ខ្លួនឯងចោល។
គួរបញ្ជាក់ថា ទោះបីជាសម្តេចហ៊ុន សែន បានថ្លែងមិនចំឈ្មោះក៏ដោយ ប៉ុន្តែគេអាចដឹងថា ការប្រកាសនេះ គឺសំដៅលើលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស បន្ទាប់ពីមានដីកាចាប់ខ្លួន៕