កាមេរ៉ា​សុវត្ថិភាព​​ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​នៅតាម​ភ្លើងស្តុប

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២២ ធ្នូ ២០១៥) ៖​ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ​នេះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នឹង​ប្រកាស​បើក​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុវត្ថិភាព​អ្នកធ្វើដំណើរ​នៅតាម​ដងផ្លូវ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​កន្លែង​ទទួល​ពាក្យបណ្តឹង​បទល្មើស​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​។

យោង​តាម​ការចុះផ្សាយរ​បស់​គេហទំព័រ សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា កាមេរ៉ា​សុវត្ថិភាព​ចំនួន​ជាង​២០០​ត្រូវបាន​តម្លើង​តាម​ភ្លើងស្តុប​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​តាមដាន​បទល្មើស​នានា​បានចាប់ផ្តើម​ដាក់ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ​។​

​គូរ​បញ្ជាក់ថា​ ជា​ជំហាន​ដំបូង​ដែល​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន បាន​ផ្តល់​ជំនួយ​មក​ក្រសួង​មហាផ្ទៃ​កម្ពុជា នូវ​ការបំពាក់​សំភារៈ​កា​រ៉ា​ម៉ា​នៅតាម​ដងផ្លូវ​ចំនួន​ជាង ២០០​កា​មា​រ៉ា​ដើម្បី​បញ្ជូន​រូបភាព ស្នាក់ការ​កណ្តាល​៕

1

 

Related Articles

Back to top button
Close
Close