ខ្យល់ព្យុះVISENTEបោក​​បក់លិចកាណូតបណ្តាល​​ឲ្យកុមារបីនាក់ស្លាប់

ដោយ៖ ហេង នាង

ពោធិសាត់៖ កាលពីថ្ងៃទី២៤ កក្កដា ២០១២ វេលាម៉ោងជាង១១ស្ថិតនៅចំណុចក្បាលជ្រោយគាំ ភូមិដីរនាតឃុំមេទឹកស្រុកបាកានមានគ្រួសារមួយក្រុមបានធ្វើដំណើរត្រឡប់មកពីទីក្រុងសៀមរាប ដោយជិះកាណូតតាមបឹងទន្លេសាបក៏ត្រូវបានខ្យល់បោកបក់លិចទូកបណ្ដាលឲ្យកុមារបីនាក់ស្លាប់។

ប៉ូលិសស្រុកបាកាន បានឲ្យដឹងថា ការណូតនោះ ជិះគ្នា ៧នាក់ ក្នុងនោះស្លាប់បីនាក់ ដែលមាន ឈ្មោះ ទី១. គន លុយ ភេទស្រី អាយុ ៨ឆ្នាំ, ទី២. ឈ្មោះ គន ផល ភេទប្រុស អាយុ ១ឆ្នាំ ជនរងគ្រោះ ទាំងពីរបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយទេ ចំណែក ទី៣. ឈ្មោះ គន គុជ ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវបានគេរកឃើញនៅវេលាម៉ោងជាង ៦ល្ងាច ថ្ងៃកើតហេតុ។ ប៉ូលិសបន្តថា អ្នកដែលរួចពី គ្រោះ ថ្នាក់ មានចំនួន ៤នាក់ ១ឈ្មោះ ផាន គន អាយុ៣២ឆ្នាំ ជាឪពុក ២ ឈ្មោះ ស៊ីម ឡេង អាយុ ៣៤ឆ្នាំ ជា ម្ដាយ ៣ ឈ្មោះ ផាន លី ជាម្ចាស់កាណូត និង ៤ ឈ្មោះ អ៊ី ចាន់លី អាយុ ៦ឆ្នាំ ត្រូវជាក្មួយ។ ប៉ូលិស បានបន្តទៀតថា សពកុមារទាំងពីរនាក់ ដែលបាត់នោះ មិនទាន់រកឃើញនៅឡើយ ទេរហូតមកដល់ ថ្ងៃនេះ។

ផាន គន ជាឪពុក បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា បាននាំប្រពន្ធ និងកូនបីនាក់ និងក្មួយស្រី ម្នាក់ទៀត ធ្វើដំណើរទៅទីក្រុងសៀមរាប ដើម្បីទៅរំដោះគ្រោះចង្រៃចេញពីខ្លួន ហើយការធ្វើដំណើរ នេះ គឺជិះការណូត ឈ្មោះ ផាន លី ជាបងរបស់ខ្លួន។ លុះដល់ថ្ងៃទី២៤ ក៏ត្រឡប់មកផ្ទះវិញ មកដល់ ចំណុច ខាងលើក៏មានខ្យល់បោកបក់យ៉ាងខ្លាំងមកចំកាណូត បណ្ដាលឲ្យលិចលង់កូនរបស់ខ្លួន ៣នាក់ស្លាប់តែម្ដង។

ករណីគ្រោះថ្នាក់ខាងលើនេះកើតឡើងខណៈដែលកម្ពុជាកំពុងស្ថិតនៅក្រោមសម្ពាធខ្យល់ព្យុះVISENTEឥទិ្ធពលនៃខ្យល់ ព្យុះនេះធ្វើឲ្យមានភ្លៀងនិងខ្យល់បក់ខ្លាំងហើយធ្វើឲ្យទឹកទន្លេឡើងដូច្នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដោយជាយដាហេតុ៕

Related Articles

Back to top button
Close
Close