ដេននី កាន់តែរិះគន់កាន់តែស៊ិចស៊ីលើសដើម
សារព័ត៌មាន Cambodia News/
កម្សាន្ត (២១ ធ្នូ ២០១៥ ) ៖ បន្ទាប់ពីត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង លើភាពស៊ិចស៊ីជ្រុលហួសហេតុមកតារាសម្តែងស្រីវ័យក្មេង រូបស្រស់ កញ្ញា ដេននី ដែលតែងបញ្ចេញសាច់ដើមទ្រូង។
ចំពោះការស្លៀកពាក់ស៊ិចស៊ី ខើចលើខើចក្រោម របស់តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជន មិនមានការពេញចិត្ត ពេលឃើញរូបនាង ខំប្រឹងបង្ហាញដើមទ្រូងបែបនេះ ហើយពួកគេ ក៏បានតិះដៀលទៅកាន់រូបនាង យ៉ាងចាស់ដៃផងដែរ។
ទោះជាយ៉ាងណា កញ្ញា ដេននី ហាក់ដូចជា មិនខ្វាយខ្វល់ លើរឿងទាំងនោះទេ ហើយកាលពីប៉ុន្មានថ្ងៃមុន រូបនាងបានបង្ហោះ រូបថតស៊ីអារម្មណ៍មួយ ដែលរូបនោះ នាងបានបង្ហាញឈុតក្នុងពិសេស តាមបណ្តាញសង្គមតែម្តង៕