សម្តេច​​​ហ៊ុន សែន​ ​ផ្ញើ​សារ​​អរគុណ​​អ្នក​គាំទ្រ​​លើ​ហ្វេ​សប៊ុក​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៨ ធ្នូ ២០១៥) ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ទៅដល់​ទីក្រុង​បាងកក ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ថៃ បាន​បង្ហោះ​សារ​ជូនដំណឹង និង​អរគុណ​ដល់​អ្នកគាំទ្រ​នៅលើ​ហ្វេ​សប៊ុក​របស់​សម្តេចថា “​បងប្អូន​ជនរួមជាតិ​ជា​ទីស្រឡាញ់ ! ពេលនេះ​ខ្ញុំ​មក​ដល់​ទីក្រុង​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ទស្សនកិច្ច​ផ្លូវការ​ផង និង ប្រជុំ​គណៈរដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពីរ​ផង​។

ទស្សនកិច្ច​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ ដែល​នឹង​ផ្តល់​ឱ្យ​ប្រជាជន​ទាំងសងខាង​ទទួលបាន ផលប្រយោជន៍​ពី​ទំនាក់ទំនង​ដ៏​ល្អ​នេះ​”​។​

សម្តេច ហ៊ុន សែន បាន​សរសេរ​បន្ថែមទៀត​ថា “​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​តែង​ផ្តល់​នូវ​ការគាំទ្រ ចំពោះ​នយោបាយ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​របស់​ខ្ញុំ ក្នុងឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក​”​៕

9

 

Related Articles

Back to top button
Close
Close