UNបើកកិច្ចប្រជុំស្ដីពីការដកទាហានតួកគីចេញពីអ៊ីរ៉ាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ ធ្នូ ២០១៥) ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្ដីពីពាក្យបណ្ដឹងរបស់អ៊ីរ៉ាក់ ពាក់ព័ន្ធនឹងតួកគីដាក់ពង្រាយទាហាននៅជំរុំ ស្ថិតនៅភាគខាងជើងទីក្រុងMosul ប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី១៨ធ្នូ។
តួកគីបានដាក់ពង្រាយកងទ័ពប្រមាណ១៥០នាក់នៅក្នុងតំបន់Bashiqaប្រទេសអ៊ីរ៉ាក់នៅក្នុងខែនេះ គឺក្នុងគោលបំណង បណ្តុះបណ្តាលកងជីវពលអ៊ីរ៉ាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមIS។
ប៉ុន្តែ រដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ខ្លួនមិនស្វាគមន៍វត្តមានទាហានតួកគីនៅលើទឹកដីរបស់ខ្លួនឡើយ ដូច្នេះតួកគីត្រូវតែដកទាហានចេញពីទឹកដីអ៊ីរ៉ាក់។
យ៉ាងណាក៏ដោយ នៅសប្ដាហ៍នេះ តួកគីបានដកទ័ពចេញពីអ៊ីរ៉ាក់មួយចំនួន ហើយប្ដូរទាហានទាំងនោះទៅតំបន់កងទ័ពឃឺដរស់នៅ ស្ថិតក្នុងទឹកដីអ៊ីរ៉ាក់ដដែលជាប់នឹងតួកគី។ ប៉ុន្តែទីក្រុងបាដាដបានអះអាងថា ទាហានតួកគីត្រូវតែដកចេញទាំងអស់ នៅលើទឹកដីអ៊ីរ៉ាក់៕