សម្តេច ​ហ៊ុន សែន ​​ទៅ​​ចូលរួម​​កិច្ច​ប្រជុំ​​គណៈរដ្ឋមន្ត្រី​​ចម្រុះ​​កម្ពុជា​-​ថៃ ​លើក​ទី​២

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៨ ធ្នូ ២០១៥) ៖ នា​ព្រឹក​ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ សម្តេច ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹក​នាំ​ប្រតិភូ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​ថៃ និង​ចូលរួម​កិច្ច​​ប្រជុំ​​​​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​- ថៃ លើក​ទី​២ នា​ទីក្រុង​បាងកក ។

តាម​ការប្រកាស​របស់​ក្រសួងការបរទេស បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​តេជោ ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នឹង​អញ្ជើញ​ជា​សហប្រធាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ កម្ពុជា​-​ថៃ លើក​ទី​២ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥​។

កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពិនិត្យ​បញ្ហា​នយោបាយ និង​សន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ និង​អប់រំ​៕

1

 

Related Articles

Back to top button
Close
Close