ក្រុម ISIS ចេញច្បាប់ថ្មី សម្លាប់ជនពិការនិងអ្នកមានជំងឺបាត់បង់ស្មារតីពីកំណើតទាំងអស់
សារព័ត៌មាន Cambodia News/
អត្តរជាតិ (១៦ ធ្នូ ២០១៥) ៖ ក្រុម ISIS បានអះអាងថាខ្លួនបានចេញច្បាប់ថ្មីមួយសម្រាប់សម្លាប់ជនពិការ និង អ្នកមាជំងឺក្រម៉ូសូម(ជំងឺបាត់បង់បញ្ញាស្មារតីពីកំណើត) ដើម្បីគំរាមដល់ក្រុមណាហ្សី។
ចៅក្រមនៃរដ្ឋអ៊ីស្លាមជ្រុលនិយមមួយដែលមានឈ្មោះថា Abu Said Aljazrawi បានដាក់ចេញនូវច្បាប់ដាច់ខាតមួយគឺអនុញ្ញាតឲ្យសមាជិកនៃក្រុម ISIS មានសិទ្ធសម្លាប់កុមារដែលទើបនឹងកើតហើយមានបញ្ញាស្មារតីមិនគ្រប់គ្រាប់ ឬ ពិការអវយវៈណាមួយ។
បើយោងតាមក្រុមសកម្មជនអ៊ីរ៉ាក់ Mosul Eye បានឲ្យដឹងថា មកទល់នឹងពេលនេះកុមារមានអាយុចន្លោះពី ១ សប្តាហ៍ ទៅ ៣ ខែ ហើយមានបញ្ហាស្មារតីនិងកាយសម្បទា ច្រើនជាង ៣៨ នាក់ត្រូវបាន ក្រុម ISIS សម្លាប់ដោយការចាក់ថ្នាំ និង ខ្ទប់ដង្ហើម៕