សម្តេច ​ហ៊ុន សែន ​បង្ហើប​​ប្រវត្តិ​​សារ​​ឈឺចាប់​​ក្នុង​​ជីវិត​​ប្ដី​​ប្រពន្ធ ​ក្នុង​ឱកាស​​ខួប​កំណើត​​ភរិយា​​

សារព័ត៌មាន​យុវវ័យថ្មី/

ភ្នំពេញ (១៥ ធ្នូ ២០១៥) ៖ សម្តេច ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​បង្ហើប​ពី​ប្រវត្តិ​សារ​ឈឺចាប់​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នា​ឱកាស​ខួបកំណើត​ភរិយារបស់សម្តេច​ នា​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥​។

ចង់ដឹង​ច្បាស់​ពី​អត្ថន័យ​នៃ​សារ​របស់ ​សម្តេច ​ហ៊ុន សែន មាន​ខ្លឹមសារ​យ៉ាង​ណា​នោះ ជា​បន្ត​សូម​អាន​សម្រង់​អត្ថបទ ដែល​បាន​ដកស្រង់​ពី​ទំព័រ​ហ្វ៊េ​សប៊ុក​របស់​សម្តេច ​នា​ព្រឹក​នេះ​ដូចតទៅ​៖  

2“​ថ្ងៃនេះ​ជា​ខួបកំណើត​ភរិយា​ខ្ញុំ​គម្រប់​៦១​ឈានចូល​៦២​ឆ្នាំ​(១៥​ឆ្នូ​១៩៥៤-១៥​ធ្នូ​២០១៥)​។ មុន​ចូល ដល់​រឿង​រីករាយ​នៃ​ថ្ងៃកំណើត​បង​ចង់​រំលឹក​រឿង​ឈឺចាប់​ខ្លះ​ក្នុង​ជីវិត​ប្តី​ប្រពន្ធ​របស់​យើង​ដើម្បី​ចែក​ជូន ញាតិមិត្ត​បាន​ជ្រាប​។​រឿង​យើង​ជួប​គ្នា​និង​រៀបកា​របង​នឹង​ផ្សព្វផ្សាយ​នាពេលខាងមុខ​។ រឿង​កូន​កំសត់​ស្លាប់​យ៉ាង​វេទនា​កាលពី​ថ្ងៃ​១០​វិច្ឆិកា​១៩៧៦ បង​បាន​សរសេរ​ផ្សព្វផ្សាយ​រួចមកហើយ តែ​យើង​នៅសល់​រឿងរ៉ាវ​ច្រើនណាស់​ដែល​កូនៗ ចៅៗ យើង​និង​បងប្អូន​ជនរួមជាតិ​ចង់ដឹង​ចង់​ឮ​ពី​ប្រវត្តិ​នៃ​ជីវិត​ប្ដី​ប្រពន្ធ​របស់​យើង​។ បង​ចង់​និយាយ​ពី​សោកនាដកម្ម​មួយទៀត ដែល​យើង​ព្រាត់​គ្នា​នៅ​ថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​១៩៧៧ ក្រោម​ទំនួញ​ទុក្ខ​ស្រីប្តី​ព្រាត់​នៅពេល​ដែល​អូន​កំពុង​មាន​ផ្ទៃពោះ​ជាង​៥​ខែ​នៃ​កំណើត​កូន​ម៉ា​ណែ​ត​។

បង​អត់​មាន​ជំរើស​ឱយ​ល្អ​ជាង​ការ​ងើបឡើង​តស៊ូ​ដើម្បី​រំដោះ​ជាតិ និង​ប្រជាជន​ចេញពី​របប​ប៉ុល​ពត​បាន​ទេ ហើយក៏​មិន​អាច​នាំ​អូន​ទៅ​ជាមួយ​បានដែរ ព្រោះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ មុន​ចេញដំណើ​របង​បាន​ប្រឹង​សរសេរ​សំបុត្រ​ផ្ញើ​ឱយ​អូន​ជាមួយ​ទឹកភ្នែក​រាប់ពាន់ ម៉ឺន ដំណ​ក់​។ សំបុត្រ​នោះ​បាន​ទៅ​ដល់​ដៃ​អូន​នៅ​ថ្ងៃ​ទី​២១ មិថុនា ១៩៧៧ តាមរយះ​នឿន​និរ​សារ​ដែល​មានចិត្ត​ស្មោះត្រង់​។ លិខិត​២​ទំព័រ​សរសេរ​ដោយ​ដៃ​ចំណុច​ដែល​បង​ចាំ​មិន​ភ្លេច​គឺ​នូវ​វគ្គ​ដំបូង និង​វគ្គ​ចុងក្រោយ​។

1វគ្គ​ដំបូង​(​មក​ដល់​ប្រពន្ធ​ដ៏​កំសត់​របស់​បង ពេល​អូន​កំពុង​អាន​នូវ​សំបុត្រ​នេះ​រូប​បង​កំពុងស្ថិត​នៅ​យ៉ាង​ឆ្ងាយ ឆ្ងាយ​រហូត​ដល់​រូប​បង​មិនដឹង​ថា​ខ្លួនឯង​នៅទីណា​ផង​)​។ បងប្អូន​អ្នកអាន​អាច​ឆ្ងល់​ហេតុអ្វី​មិន​អាច​ដឹង​បាន​ថា  ខ្លួន​នៅ​ទីណា​? នេះ​ហើយ​ជា​ជីវិត​នៃ​អ្នកតស៊ូ​ដែល​ចាប់ផ្តើម​ចលនា​ថ្មី​មិនដឹង​ស្លាប់​ឬ​រស់​? មិនដឹង​ទៅ​ទិស​ខាង​ណា​?​។ វគ្គ​ចុងក្រោយ​នៃ​លិខិត (​បង​សូម​លា​ហើយ លា​ដើម្បី​ជួប​គ្នា​វិញ​ដោយ​គ្មាន​ពេល​កំណត់​)​។ ឃ្លា​ចុងក្រោយ​បង្កប់​ដោយ​ន័យ​មានសង្ឃឹម​ផង និង​គ្មាន​សង្ឃឹម​ផង​។ ការ​ព្រាត់​លើក​នេះ​មិនដឹង​ព្រា​ត់រស់​ឬ​ព្រាត់​ស្លាប់​។ ចាកចោល​ប្រពន្ធ និង​កូន​ក្នុង​ផ្ទៃ​ជាមួយ​ទឹកភ្នែក​រាល់ថ្ងៃ​ដោយ អាណិត​ប្រពន្ធ អាណិត​ប្រជាជន​ដែល​របប ប៉ុល ពត​ធ្វើបាប និង​កាប់​សម្លាប់​រាល់ថ្ងៃ​។

ថ្ងៃ​៧ មករា​១៩៧៩ បាន​ផ្តល់ឱយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ដែល​នៅ​សេសសល់​ពី​ការកាប់សម្លាប់​បាន​រស់រាន​មានជីវិត បង្កើត​​កូន បង្កើត​ចៅ​យ៉ាងច្រើន​ក្នុង​នោះ​ក៏​មាន​ក្រុមគ្រួសារ​ខ្ញុំ​ដែរ​។ ថ្ងៃ​នេះ​ប្រពន្ធ​ខ្ញុំ​អាយុ​គ្រប់​៦១​ឆ្នាំ​គាត់​ជា​មនុស្ស​ស្រី​ស្អាត​ជាងគេ​សំរាប់​ខ្ញុំ​។ ឯ​ខ្ញុំ​ក៏​ជា​មនុស្ស​ប្រុស​ស្អាត​ជាងគេ​សំរាប់​គាត់​។ សំណាប​យោង​ដី ស្រី​យោង​បុរស​បង​មាន​ថ្ងៃនេះ​ក៏​មាន​ចំណែក​របស់​អូន​ក្នុងនាម​ជា​ភរិយា​ល្អ ម្ដាយ​ល្អ​និង​ជី​ដូនល្អ​។ ជូនពរ​អូន​សុខភាព​ល្អ​និង​កុំ​ភ្លេច​បូម​ខ្យល់​ឱយ​បង​ផង​ព្រោះ​មានតែ​អូន​ទេ​ដែល​មាន​សិទ្ធិផ្តាច់មុខ​បូម​ខ្យល់​ឱយ​ប្តី​”​៕

3

​​

Related Articles

Back to top button
Close
Close