លោកហ៊ុន សែននឹងផ្សព្វផ្សាយលំអិតពីប្រវត្តិនៃការរៀបការនៅដើមឆ្នាំ២០១៦នេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ ធ្នូ ២០១៥) ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសរសេរលើហ្វេសប៊ុកផ្ទាល់របស់សម្តេចថា សម្តេច នឹងផ្សព្វផ្សាយនូវអត្ថបទដែលនិយាយលំអិតពីប្រវត្តិនៃការរៀបការរបស់ខ្លួន នៅថ្ងៃទី៣,៤ និងទី៥ ខែ មករា ឆ្នាំ២០១៦ខាងមុខ ដើម្បីរំលឹកខួប៤០ឆ្នាំ នៃថ្ងៃរៀបការរបស់សម្តេច ដែលសម័យនោះរៀបការម្តងចំនួន១៣គូរ។
សម្តេចហ៊ុន សែន ក៏បញ្ជាក់ថា រូបថតខម្រេច និងភរិយាថតក្នុងសម្លៀកបំពាក់ប្រពៃណីដែលបង្ហោះលើហ្វេសប៊ុក គឺថតនៅឆ្នាំ១៩៨៨ពេលដែលសម្តេចមានកូន៦នាក់ និងកូនពៅអាយុ៥ឆ្នាំរួចទៅហើយ៕