អ្នកទេសចររុស្ស៊ីចាប់ផ្ដើមសម្លឹងទិសដៅនៅអាស៊ី
សារព័ត៌មាន Cambodia News/
រុស្ស៊ី (១៤ ធ្នូ ២០១៥) ៖ បន្ទាប់ពីត្រូវបានហាមមិនឲ្យធ្វើដំណើរទៅប្រទេសតួកគីក្នុងថ្ងៃឈប់សម្រាកអ្នកទេសចរណ៍រុស្ស៊ីបាននឹងកំពុងសម្លឹងមើលពីដំណើរកំសាន្ដនៅតំបន់អាស៊ីវិញ ដូចជានៅប្រទេសថៃ និងប្រទេសចិនជាដើម។ការហាមឃាត់នេះ គឺជាការឆ្លើយតបនឹងតួកគីដែលបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ីកាលពីថ្ងៃទី២៤វិច្ឆិកានៅជិតព្រំដែនស៊ីរី។
For Tez Tour ជាក្រុមហ៊ុនទេសចរណ៍មួយធំបំផុតក្នុងចំណោមក្រុមហ៊ុនជាច្រើនរបស់រុស្ស៊ីបានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែផ្លាស់ប្ដូរទិសដៅជំនួញរបស់ខ្លួន មិនត្រឹមតែនៅក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្ដែមានទិសដៅនៅបរទេសជាច្រើនទៀត។
សមាគមប្រតិបត្ដិករទេសចរណ៍រុស្ស៊ីសង្ឃឹមខ្ពស់ចំពោះទិសដៅនៅអាស៊ី ក្នុងនោះមានទាំងវៀតណាមផង ថាអាចសហការជាមួយចិនដើម្បីផ្ដល់ទិសដៅវប្បធម៌ក្នុងប្រទេសទាំងពីរ សម្រាប់ដំណើរកំសាន្ដរបស់ប្រជាជនរុស្ស៊ី៕