អាជ្ញាធរសម្រេចបិទសិប្បកម្មផលិតស្រាសក្រោយពីមានករណីពុលស្លាប់ ១២នាក់
សារព័ត៌មាន Cambodia News/
ក្រចេះ (១៤ ធ្នូ ២០១៥) ៖ កាលពីថ្ងៃទី១៣ ធ្នូ អាជ្ញាធរខេត្តបានចេញសេចក្តីប្រកាស សម្រេចបិទទីតាំងអាជីវកម្មផលិតស្រាស នៅទូទាំងខេត្តជាបណ្តោះអាសន្ន បន្ទាប់ពីបង្កឲ្យមានអ្នកភូមិជាច្រើននាក់ ដែលទទួលទានបានស្លាប់ និងរងគ្រោះជាបន្តបន្ទាប់រួចមកនោះ ។
ការសម្រេចចុះបិទអាជីវកម្មផលិតស្រាពីសំណាក់អាជ្ញាធរខេត្តនេះ គឺធ្វើឡើងក្រោយពីអាជ្ញាធរបានពិនិត្យឃើញថា ការស្លាប់របស់អ្នកភូមិចំនួន១២នាក់ជាបន្តបន្ទាប់ ក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ក្នុងខែធ្នូនេះ គឺផ្តើមចេញពីសារធាតុពុលក្នុងស្រា ។
ស្រា.សទាំងនេះ ត្រូវបានមន្ទីរជំនាញ យកទៅធ្វើកោសល្យវិច័យបានរកឃើញថា មានសារធាតុមេតាណុលរហូតចាប់ពី៩.៥០ទៅ១៧.៥០ ដែលសារធាតុនេះលើសពីកម្រិត នៃការអនុញ្ញាតឲ្យប្រើ ដែលបានកំណត់ត្រឹមតែ០.១៥តែប៉ុណ្ណោះ ។
ការប្រើប្រាស់លើសសារធាតុមេតាណុលនេះ អាចបណ្តាលឲ្យសារជាតិពុលកើនឡើងខ្លាំង ។ នេះបើយោងតាមរបាយការណ៍ពិសោធន៍របស់មន្ទីរឧស្សាហកម្មខេត្ត ។
គួរំលឹកថា កាលពីរសៀលថ្ងៃទី១២និង១៣ ធ្នូ ដោយមានអ្នកភូមិចំនួន៤នាក់ផ្សេងទៀត ក្នុងឃុំបុសលាវ និងឃុំសំបុក ស្រុកចិត្របុរី ក្នុងនោះមាន២៥នាក់ផ្សេងទៀតកំពុងតែរងគ្រោះ ៕