​​ពលរដ្ឋ​អាចទូរស័ព្ទ​ប្តឹង​ករណី​ប៉ូលិស​ចរាចរណ៍ បំពេញភារកិច្ច​មិន​ប្រក្រតី​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ ធ្នូ ២០១៥) ៖ អគ្គ​ស្នងការរង​ម្នាក់ បានប្រកាស​ប្រាប់ដ​ល់ព​ល​រដ្ឋ​ទូទៅ អំពី​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន របស់​ជំនួយការ និង​លេខ​ប្រចាំការ​២៤​ម៉ោង ដើម្បី​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ទូរស័ព្ទ​ប្តឹង ក្នុងករណី​ប៉ូលិស​ចរាចរណ៍ ផាកពិន័យ​មិន​ចេញ​វិក្កយបត្រ ឬ​សំឡុត​យក​ម៉ូតូ ទៅ​ស្នងការដ្ឋាន​ក្រុង​។​

2កន្លងមក​ លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា “​បើ​មាន​ប៉ូលិស​ចរាចរណ៍ មួយរូប​ណា ផាកពិន័យ មិន​ចេញ វិក្កយបត្រ ឬ​ប្រើពាក្យ​សំឡុត​ថា យក​ម៉ូតូ ឬ​រថយន្ត​ទៅ​ដាក់​នៅ​ស្នងការដ្ឋាន នោះ។

ដើម្បី​ជា​លេស​គាបសង្កត់ ទារ​យកប្រាក់​ពី បងៗ ប្អូនៗ លោកពូៗ អ្នក​មីងៗ ក្មួយៗ និង ចៅៗ​នោះ ! សូម​ពិនិត្យមើល ឈ្មោះ​នៅ​ខាងលើ​ហោប៉ៅ ខាងស្តាំ និង​លេខ​សំគាល់ នៅលើ​ហោប៉ៅ​ខាង​ធ្វេ​ង ឲ្យ​បាន​ច្បាស់ ឬ​ថត​បាន​កាន់តែ​ល្អ !”​។​

​លោកស្នងការ ក៏​ប្រកាស​សូម​ផ្តល់ព័ត៌មាន មកកាន់​លេខ លោក​ផ្ទាល់​តាមរយៈ ០៩៥ ៣០៧ ៧៧៧ ឬ ជំនួយការ​លោក ឈ្មោះ ខៀវ កា​ណា​ល់ : ០៩៧ ៩៧ ៩៧ ៣៣៩ ! ប្រចាំ​បញ្ជា​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ ទូរស័ព្ទ​២៤​ម៉ោង ខាងក្រោម​: ០១២ ៩៩៩ ៩៩៩ ៕​

 

Related Articles

Back to top button
Close
Close