ផលប៉ះពាល់នៃគ្រឿងស្រវឹងជាបញ្ហារួមសម្រាប់សង្គមជាតិ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១០ ធ្នូ ២០១៥) ៖ ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយសៀវភៅ “យុវជន និងគ្រឿងស្រវឹង”នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នាថ្ងៃទី០៩ ធ្នូ លោកមុំ គង់ មានប្រសាសន៍បន្តថា តាមរបាយការណ៍ស្រាវជ្រាវស្តីពី ការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញថា ប្រជាជនកម្ពុជា៩៦% សំណូមពរឲ្យរដ្ឋាភិបាល មានវិធានការត្រួតពិនិត្យផលិតគ្រឿងស្រវឹង។
ជាមួយគ្នានោះដែរ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ បានលើកឡើងក្នុងអង្គសិក្ខាសាលានេះផងដែរថា ការផ្លាស់ប្តូរផ្នត់គំនិត ជារឿងសំខាន់ សម្រាប់ឲ្យបុគ្គលម្នាក់ ដែលចង់កែប្រែ និងផ្លាស់ប្តូរនូវទម្លាប់អាក្រក់របស់ខ្លួន។ ជាក់ស្តែង ដូចជាអ្នកប្រើប្រាស់គ្រឿងស្រវឹង បើមិនយល់អ្វី ដែល
ជាផលប៉ះពាល់ នៃគ្រឿងស្រវឹងនេះទេ នោះប្រាកដណាស់ថា មិនមានការកាត់បន្ថែម ការប្រើប្រាស់ឡើយ។សូមបញ្ជាក់ថា មនុស្ស៣.៣លាននាក់ បានស្លាប់នៅជុំវិញពិភពលោក ដោយសារតែផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ជាការពិតណាស់ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងជម្ងឺផ្សេង ដែលកើតចេញពីការសេពគ្រឿងស្រវឹង មិនមែនជាបញ្ហាសម្រាប់បុគ្គលនោះទេ តែជាបញ្ហារួមសម្រាប់សង្គមកម្ពុជា ទាំងមូល។ នេះជាការលើកឡើងពីសំណាក់លោកមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា៕